លោក​ហ៊ុន សែន​៖ នយោបាយ​គណបក្ស​ប្រជាជន​មិន​យកពន្ធ​លើ​ដី​ស្រែ​កសិករ​ដាច់ខាត​

20-10-2018 2:37 pm 2870

​ថ្លែង​នៅ​មុខ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ទ្វីបអឺរ៉ុប ប្រមាណ​ជាង​១០០០​នាក់ នៅ​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​ប៊ែលហ្សិក លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា នយោបាយ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៧៩ រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​មិន​ទាន់​ប្រកាស​យកពន្ធ លើ​ដីស្រែ​របស់​ប្រជា​កសិករ​នៅ​ឡើយ​ទេ ហើយ​បន្ត​ទៅមុខ​ទៀត គឺ​មិន​យកពន្ធ​ដដែល​។​

សំឡេង​

​សូមបញ្ជាក់​ថា ការ​លើ​កឡើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​លោក បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃ​ទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨៕

ព័ត៌មានផ្សេងទៀត