លោក​ហ៊ុន​សែន​៖ បើ​CPP​ឈ្នះឆ្នោត​ទៀត លោក​នឹង​សុំ​ធ្វើ​ជា​ប្រធាន​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​

20-10-2018 2:01 pm 3748

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើង​ថា បើសិនជា​គណបក្ស​ប្រជាជន​បន្ត​ឈ្នះឆ្នោត នៅ​អាណត្តិ​ក្រោយ​នោះ លោក​នឹង​ស្នើ​ធ្វើ​ជា​ប្រធាន​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​វិញ​ម្តង បន្ទាប់​ពី​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់ៗ ចំនួន​២ នៅក្នុង​រាជរដ្ឋាភិបាល នីតិកាល​ទី​៦​នេះ ។ 

​កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប នៅ​ឆ្នាំ​២០២០ ហើយ​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​ជា​លើក​ទី​៣ នៅ​ឆ្នាំ​២០២២ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​បែប​នេះ នៅក្នុង​ជំនួប សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​១​ពាន់​នាក់ ពី​ប្រទេស​ហុងគ្រី បារាំង និង​អាល្លឺម៉ង់ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែតុលា នៅ​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​បែ​ល​ហ្សិក ។​

​គូសបញ្ជាក់ថា ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦១ ដោយ​ក្រុម​ប្រទេស​ដែល​មាន​គោល​នយោបាយ​មិន​ចូល​បក្សសម្ព័ន្ធ ឯករាជ្យ និង​អព្យាក្រឹត នៅ​ចំ​ពេល​ដែល​លោកខាងលិច និង​លោក​ខាងកើត កំពុង​ប្រជែង​គ្នា​លើ​សង្គ្រាមត្រជាក់ ក្រោយ​បញ្ចប់សង្គ្រាម​លោក​លើក​ទី​ពីរ ។​

​សូម​ស្តាប់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ៖

ព័ត៌មានផ្សេងទៀត