លោក​ហ៊ុន​សែន​៖ រចនាសម្ព័ន​សេដ្ឋកិច្ច​និង​ចំណូល​ជាតិ​បច្ចុប្បន្ន​បាន​ប្រែប្រួល​

20-10-2018 11:42 am 3018
ជនសង្ស័យបញ្ជូនទៅកាន់តុលាការ នាព្រឹកថ្ងៃទី២០ ខែតុលា ។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា បច្ចុប្បន្ន រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា​បាន​ផ្លាស់ប្តូ​រហើយ ពីមុន កសិកម្ម​មាន​រហូត​ដល់ ៨០​ភាគរយ ឧស្សាហកម្ម និង​សេវាកម្ម​មាន​ត្រឹមតែ​២០​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្ន​កសិកម្ម​ធ្លាក់​មក​ត្រឹម ២៥​ភាគរយ ឧស្សាហកម្ម​៣០​ភាគរយ និង​សេវាកម្ម​៤៥​ភាគរយ ។​

​លោក​បន្តថា ក្រៅ​ពី​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច រចនាសម្ព័ន្ធ​ចំណូល​របស់​កម្ពុជា​ក៏​បាន​ប្រែប្រួល​ដែរ ដោយ ចំណូល​ពន្ធគយ នៅសល់​ត្រឹម ៤០​ភាគរយ​ប៉ុណ្ណោះ ដោយសារ​កម្ពុជា​ចូលរួម​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​របស់​អាស៊ាន អាស៊ាន​-​ចិន និង​តំបន់​ពាណិជ្ជកម្ម​សេរី​ដទៃទៀត ជាហេតុ​ធ្វើឱ្យ​ចំណូល​ពន្ធគយ​ធ្លាក់​ពី​៨០ មក​នៅ​រង្វង់ ៤០​ភាគរយ ។ រីឯ​ចំណូល​ផ្ទៃក្នុង​ធ្លាប់មាន​ត្រឹម ២០​ភាគរយ កើន​ដល់ ៦០​ភាគរយ ។ 

​លោក​បញ្ជាក់ថា ចំណូល​ពន្ធ​គយ​បើ​ស្ថិត​ក្នុង​រង្វង់ ៤​ភាគរយ ក៏​រកបាន ២០០​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ដែរ ៕

​ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​ជំនួប សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​១​ពាន់​នាក់ ពី​ប្រទេស​ហុងគ្រី បារាំង និង​អាល្លឺម៉ង់ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែតុលា នៅ​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​បែ​ល​ហ្សិក ៕

ព័ត៌មានផ្សេងទៀត