គណ​បក្ស​ប្រជា​ជន​​ថា អតីត​គណ​បក្សប្រឆាំង​​គឺ​រលាយ​​ជា​អមតៈ​​

19-10-2018 4:32 pm 5908
លោក​ សុខ ឥសាន អ្នក​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។

​កា​រំលាយ​អតីត​បក្សប្រឆាំង​នៅ​កម្ពុជា ត្រូវបាន​ធ្វើឡើង​ស្របតាម​ទោសកំហុស​របស់​អតីត​បក្សប្រឆាំង​​ដែល​យោងតាម​សាលដីកា​ស្ថាពរ និង បិទផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល​កម្ពុជា​។ នេះ​ជា​ការអះអាង​របស់លោក​សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​សភា IPU ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​លោក កឹម សុខា និង ទម្លាក់​រាល់​ការចោទប្រកាន់​ទាំងអស់ ហើយ​អនុញ្ញាតឱ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​។​

តាមរយៈ​សារ​អេឡិចត្រូនិច​តេ​លេក្រា​មនៅ​ថ្ងៃទី​១៩ តុលា​នេះ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់ថា កា​រំលាយ​អតីត​បក្សប្រឆាំង​នៅ​កម្ពុជា ត្រូវបាន​ធ្វើឡើង​ស្របតាម​ទោសកំហុស​របស់​អតីត​បក្សប្រឆាំង​ន​ដែល​យោងតាម​សាលដីកា​ស្ថាពរ និង បិទផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល​កម្ពុជា​។ ដូច្នេះ​គ្មាន​ជន ឬ​ក្រុម​បរទេស​ណា អាចមាន​សិទ្ធិ​រំលោភ​លើ​សិទ្ធិ​សម្រេច​របស់​តុលាការ​កំពូល​កម្ពុជា​បាន​ជាដាច់ខាត​។

សម្រាប់​បក្ស​កាន់អំណាច រាល់​ការទាមទារ​ឬ សំណូមពរ​ឱ្យមាន​ការដោះលែង​មេដឹកនាំ​អតីត​បក្សប្រឆាំង ឱ្យ​ផ្តល់​នីតិសម្បទា​នយោបាយ​របស់​មន្ត្រីជាន់ខ្ពស់អ​តីត​បក្សប្រឆាំង និង ឱ្យ​អតីត​បក្សប្រឆាំង​រស់​ឡើងវិញ គឺ​មិន​អាចទៅរួច​ទាល់តែសោះ ពោលគឺ​គណបក្សប្រឆាំង​នៅតែ​រលាយ​ជា​រៀងរហូត និង ជា​អមត​:​។​

​គួរបញ្ជាក់ថា ការ​ថ្លែង​របស់​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​សហភាព​អន្តរ​សភា IPU តាមរយៈ​សេចក្តីសម្រេច​របស់ខ្លួន នៅ​ថ្ងៃទី ១៨ តុលា បានទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​លោក កឹម សុខា និង ទម្លាក់​រាល់​ការចោទប្រកាន់​ទាំងអស់ ហើយ​អនុញ្ញាតឱ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​។ សហភាព​អន្តរ​សភា IPU បាន​ហៅ ការចាប់ខ្លួន លោក កឹម សុខា ថា​ធ្វើឡើង​ដោយ​គ្មាន​ភស្តុតាង​ត្រឹមត្រូវ​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ សេចក្តីសម្រេច​របស់​សហភាព​អន្តរ​សភា​នេះ គណៈប្រតិភូ​នៃ​រដ្ឋសភា​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​តប​វិញ​ថា ជា​សេចក្តីសម្រេច​ផ្អែកលើ​ប្រភពព័ត៌មាន​ដែលមាន​លក្ខណៈ​នយោបាយ​ពី​ភាគី​ម្ខាង និង​បាន​លាប​ពណ៌​ប្រទេស​កម្ពុជា​ឱ្យ​ខ្មៅ​ងងឹត​ដែលមាន​លក្ខណៈ​លម្អៀង​ហើយ​បាន​បដិសេធ​មិន​ទទួលយក​សេចក្តីសម្រេច​នេះ​៕

ព័ត៌មានផ្សេងទៀត