បន្ទាប់ពីទទួលបានព័ត៌មាន ជុំវិញករណីក្មេងស្រី២នាក់បងប្អូន ត្រូវជនមិនស្គាល់មុខរំលោភសម្លាប់ នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង លោកស្រីប៊ុន រ៉ានីហ៊ុន សែនប្រធានកាកកបាទក្រហមកម្ពុជា បានចាត់មន្ត្រីក្រោមឱវាទ ចូលរួមរំលែកទុក្ខដ៏ក្រៀមនេះ។ នៅក្នុងនោះ កាកកបាទក្រហម ក៏បាននាំយកគ្រឿងបរិភោគ និងបច្ច័យចំនួន ២០លានរៀល ចូលបុណ្យសពកុមារទាំងពីរនាក់បងប្អូនបង្កើត នោះផងដែរ។
សូមបញ្ជាក់ថា ក្មេងស្រីពីរនាក់ ម្នាក់អាយុ១៤ឆ្នាំ និងម្នាក់ទៀតអាយុ៧ឆ្នាំ ត្រូវជនមិនស្គាល់មុខរំលោភសម្លាប់ កាលពីយប់ថ្ងៃទី១៧ខែតុលា ឆ្នាំ២០១៨ នៅក្នុងផ្ទះខ្ទមរបស់ពួកគេ ខណៈឪពុកទៅធ្វើការនៅប្រទេសថៃ រីឯម្តាយទៅធ្វើការនៅភ្នំពេញ៕