សភា​កម្ពុជា​ហៅការសម្រេច​​របស់​IPU​​ឲ្យ​ដោះលែង​​លោក​កឹម សុខា​ ជាការ​​លាប​ពណ៌​កម្ពុជា​​​

19-10-2018 9:15 am 8838

​សហភាព​អន្តរ​សភា​IPU​បាន​ជំរុញ​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​ដោះលែង លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិឲ្យមាន​សេរីភាព​ពេញលេ​ញវិញ ដោយ​ហៅ​ការចាប់ខ្លួន​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ ថា​ធ្វើឡើង​មិនមាន​ភស្តុតាង​គ្រប់គ្រាន់​។ សេចក្តីសម្រេច​ថ្មី​នេះ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក​កឹម សុខា ជាបន្ទាន់ និង​ទម្លាក់​រាល់​ការចោទប្រកាន់​ទាំងអស់ ហើយ​អនុញ្ញាត ឲ្យ​លោក​បំពេញ តួនាទី​ជា​ប្រធាន​គណបក្សប្រឆាំង​វិញ​ដោយ​គ្មាន​ការពន្យារពេល និង​រឹតបន្តឹង និង អនុញ្ញាត ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ផងដែរ​។​

​ឆ្លើយតប​ចំពោះ​ការសម្រេច​នេះ គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា បង្ហាញ​ការខកចិត្ត​ជាខ្លាំង​។​គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា ដែល​បាន​ចូលរួម​មហា​សន្តិ​បាត​លើក​ទី​១៣៩ របស់​សហភាព​អន្ដរ​សភា IPU បានចាត់ទុក​សេចក្តី​នេះ​ថា​ជាការ​លាប​ពណ៌​ប្រទេស​កម្ពុជា​ឲ្យ​ខ្មៅ​ងងិត ដោយមាន​ភាពលំអៀង​ទៅរក​អតីត​តំណាងរាស្ត្រ ដែល​ត្រូវបាន​តុលាការ​កាត់ទោស ព្រោះ​ទង្វើ​ក្បត់ជាតិ​របស់​ពួកគេ​៕
​វិទ្យុ​វាយោ​នឹង​លម្អិត​ព័ត៌មាន​នេះ នៅក្នុង​នាទី​ហេតុការណ៍​សំខាន់ ថ្ងៃនេះ ....  

 ពាក្យគន្លឹះ  IPUលោកកឹមសុខា

ព័ត៌មានផ្សេងទៀត