រកឃើញ​បេក្ខជន​៥​រូប​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​ការប្រកួត​និយាយ​សាធារណៈ​ពី​ផ្សែង​បារី​

18-10-2018 5:35 pm 961
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ទីបំផុត កម្មវិធី​ប្រកួត​និយាយ​សាធារណៈ ក្រោម​ប្រធានបទ “​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​” បាន​រកឃើញ​បេក្ខជន​បន្ត​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​។ បេក្ខជន​ចំនួន​៥​រូប ក្នុងចំណោម​១០​រូប បាន​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​ការប្រកួត​ជម្រុះ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​ទី​១៨ តុលា​នេះ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។

​បេក្ខជន​ទាំង​៥​រូប រួមមាន​៖

១. បេក្ខជន ចាន់ គី​លាង មក​ពី​សកលវិទ្យា​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​

២. បេក្ខជន ឌឹ​ម ណៃ​យ៉េ មក​ពី​សកលវិទ្យា​កសិកម្ម​ចំកា​រដូង​

៣. បេក្ខជន ហោ ស៊ា​ង​ហៃ មក​ពី​សាលា​ប៊េល​ធី​

៤. បេក្ខជន គាត សៅ មក​ពី​សកល​វិទ្យាល័យ​កម្ពុជា​

៥. បេក្ខជន សុវណ្ណ សេរីវុឌ្ឍ មក​ពី​សកលវិទ្យា​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​

​ប្រកួត​និយាយ​ជា​សាធារណៈ ស្តីពី​បញ្ហា​ផ្សែង​បារី បង្កើតឡើង ក្នុង​គោលបំណង ដើម្បី​បំផុស​យុវជន​ស្វែងយល់​ពី​អនុក្រឹត្យ ស្ដី​ពី​ការហាម​ការជក់ ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ នៅ​កន្លែងធ្វើការ​ឬ​កន្លែង​សាធារណៈ និង​លើក​ជា​អនុសាសន៍​ដើម្បី​អោយ​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​កាន់តែ​ប្រសើរ​។​

​យោង​តាម​លទ្ធផល​នៃ​ការអង្កេត​ការអនុវត្ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ នៅ​ខែ​មករា ឆ្នាំ​២០១៨ ក្នុង​ខេត្ត​សៀមរាប ដែល​រៀបចំ​ដោយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា យោង​តាម​លទ្ធផល​នៃ​ការអង្កេត​ការអនុវត្ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ នៅ​ខែ​មករា ឆ្នាំ​២០១៨ ក្នុង​ខេត្ត​សៀមរាប ដែល​រៀបចំ​ដោយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានអោយដឹងថា អ្នកគ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន​នៃ​កន្លែងធ្វើការ​និង​កន្លែង​សាធារណៈ រួម​មាន​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែង​លក់​គ្រឿងទេស​ជាដើម​ប្រមាណ​៥៨% បាន​ប្រាប់ថា​ពួកគេ​យល់​ដឹង​ពី​ច្បាប់​ហាមឃាត់​មិនអោយ​ជក់​បារី​នៅ​កន្លែងធ្វើការ​និង​កន្លែង​សាធារណៈ ក៏ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង ការបិទ​ផ្លាកសញ្ញា​ហាម​ជក់បារី​នៅ​កន្លែង​ទាំងនេះ មាន​ប្រមាណ​តែ​២៩%​ប៉ុណ្ណោះ​។

​ទោះបីជា​មាន​ការបិទ​ផ្លាកសញ្ញា​ហាម​ជក់បារី​អនុវត្ត​បាន​ល្អ​នៅ​កន្លែង​មួយចំនួន ក៏ប៉ុន្តែ​យើង​នៅតែ​សង្កេតឃើញ​មាន​អ្នក​កំពុង​ជក់បារី ក្នុង​អាគារ​នៅ​កំឡុង​ពេល​នៃ​ការអង្កេត​។ ជាក់ស្តែង ៤៤%​នៃ​គ្រឹះស្ថាន​សាសនា  ៣៣%​នៃ​សាលា​សង្កាត់ ២៥%​នៃ​បុស្តិ៍នគរបាល ១៥%​នៃ​ភោជនីយដ្ឋាន​/​អាហា​រដ្ឋា​ន​/​ហាង​កាហ្វេ  ៧%​នៃ​សណ្ឋាគារ​/​ផ្ទះសំណាក់ ឃើញ​មាន​អ្នក​កំពុង​ជក់​បារី​នៅ​ក្នុង​អាគារ​។​

​តាម​របាយការណ៍​របស់​អង្គការ​សុខភា​ពពីភពលោក មនុស្ស​៧​លាន​នាក់​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ដោយ​សារ​ជំងឺ​ដែល​បណ្តាល​មកពី​ការប្រើប្រាស់​ថ្នាំជក់ ក្នុងនោះ​ជិត​១​លាន​នាក់​ជា​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ​។ ចំពោះ​ប្រទេស​កម្ពុជា​ថ្នាំជក់​បាន​សម្លាប់​មនុស្ស​ប្រមាណ​១​ម៉ឺន​នាក់​ជា​រៀងរាល់ឆ្នាំ​។​

ព័ត៌មានផ្សេងទៀត