ស្រាបៀរ​ HEINEKEN និង​EDM ​CAMBODIA ​នឹងរៀបចំកម្មវិធី​ «AFTERLIFE: DAY​ OF ​THE​ DEAD»​​​

18-10-2018 11:29 am 1397

នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ នេះ ស្រា​បៀរ Heineken® ដែល​ជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ខ្ពស់​បំផុត​ក្នុង​ពិភពលោក និង​ក្រុម EDM Cambodia នឹង​រៀបចំ​កម្មវិធី​រាំ​លេង​កម្សាន្ត​ជាមួយនឹង​ចង្វា​ក់ EDM (Electronic Dance Music) ម្ដងទៀត​ហើយ​ដែល​កម្មវិធី​នោះ​មានឈ្មោះ​ថា Afterlife: Day of the Dead នៅ​សណ្ឋាគារ Hotel Cambodiana ។​

​លើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុនៗ​ដែរ EDM Cambodia បាន​អញ្ជើញ​ឌី​ជេរ​&​ផលិតករ​ចម្រៀង​(DJ/Producer) ដ៏​ល្បី​ពី​ផលិតកម្ម Barong Family គឺ លោក Mike Cervello!
​ក្រៅពី Mike Cervello ក៏​នៅ​មាន​ឌី​ជេរ និង​ផលិតករ​ចម្រៀង​ផ្សេងៗ​ទៀត​ដែល​មកពី​ប្រទេស​ថៃ និង​កម្ពុជា​យើង​ផ្ទាល់ នឹង​ចាក់​ភ្លេង​ឲ្យ​លោក​អ្នក​រាំ​យ៉ាង​សប្បាយ ចាប់ពី​ម៉ោង​៥​រហូតដល់​ចប់​កម្មវិធី ក្នុងនោះ​រួមមាន ក្រុម Animal Project, VXY, DJ Maily និង​លោក LOR ផងដែរ​។​

​សណ្ឋាគារ​កាំបូឌីយ៉ាណា ជា​កន្លែង​ល្អ​បំផុត​នៅក្នុង​ទីក្រុង សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​នេះ​។ ទីធ្លា​ខាងក្រៅ​ដែល​បាន​កែលម្អ​ជាថ្មី​មាន​ឆាក​ទំហំ 22 ម៉ែត្រ និង​ជា​ទីកន្លែង​សម្រាប់​រៀបចំ​កម្មវិធី​ផ្សេងៗ​យ៉ាង​មាន​សុវត្ថិភាព ហើយ​អាច​ទទួល​ភ្ញៀវ​បាន​រាប់ពាន់នាក់​។​

​សណ្ឋាគារ​នេះ ក៏​មាន​កន្លែង​ដើរ​កម្សាន្ត​ដ៏​ធំ​មួយ ដែល​មាន​ទីវាល​ដ៏​ធំ​ដែល​អាច​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ដូចជា​កម្មវិធី​ប្រគំ​តន្ត្រី កម្មវិធី​តាំងពិព័រណ៍ ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ពិសេស​ផ្សេង​ទៀត​ដែល​លោកអ្នក​ចង់​រៀបចំ​។​

​កម្មវិធី​នេះ​នឹង​ក្លាយជា​បទពិសោធន៍​ប្លែក​អស្ចារ្យ​មួយ​ក្នុង​ការកម្សាន្ត​សប្បាយរីករាយ​ជា​មួយ​នឹង​ពិធីជប់លៀង និង​តន្ត្រី​។ សូម​កុំ​ខកខាន​រំលង​ឱកាស​ដ៏​កម្រ​នេះ​!
​សំបុត្រ​ចូលរួម​តម្លៃ​៖ ១៥ ដុល្លារ (Normal Pass) ពី​ថ្ងៃ​ទី​១៥ តុលា​, ២០ ដុល្លារ (Walk-in) នៅ​ថ្ងៃ​ទី​២៧ តុលា សំបុត្រ​ចូលរួម អាច​ទិញ​តាមរយៈ​ការបំពេញ​ព័ត៌មាន​ក្នុង​Link ៖http://www.edmcambodia.com/afterlife ។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ព្រឹត្តិការណ៍ Heineken® នៅ​កម្ពុជា សូម​ចូល​មើល​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ​៖ www.facebook.com/heineken/

​សូម​រីករាយ​ទទួលទាន​ស្រា​បៀ​រ Heineken® ដោយ​ការទទួលខុសត្រូវ​!!!​

 ពាក្យគន្លឹះ  Heineken

ព័ត៌មានផ្សេងទៀត