ក្នុង​ឆ្នាំ​​២០៤០ ប្រជាជន​សិង្ហ​បុរី​​នឹង​អាច​រ​ស់បាន​​អាយុ​៨៥,៤​ឆ្នាំ​​គិត​ជា​មធ្យម​

18-10-2018 10:38 am 1070
រូបភាព​ប្រជាជន​សិង្ហបុរី

​បើតាម​ការសិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​វាយតម្លៃ​សុខភាព នៃ​អង្គការ​សុខភាព​ពិភពលោក​(WHO) ចេញផ្សាយ​របាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​១៧​តុលា បានឲ្យដឹងថា​ប្រជាជន​សិង្ហបុរី​នឹង​មាន​អាយុ​កាន់តែ​វែង​នៅក្នុង​ឆ្នាំ​២០៤០​។ តាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ ប្រជាជន​សិង្ហ​បុរី​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​បី​ទូទាំង​ពិភពលោក ជាមួយនឹង​អាយុ​រំពឹងរ​ស់វែង​បំផុត​គិត​ជា​មធ្យម​គឺ​៨៥,៤​ឆ្នាំ​ក្នុង​ឆ្នាំ​២០៤០​។ ចំនួន​នេះ​កើនឡើង​២,៣​ឆ្នាំ ពី​អាយុ​រំពឹង​រស់​ជា​មធ្យម​ក្នុង​ឆ្នាំ​២០១៧ ដែលមាន​ត្រឹម​៨៣,១​ឆ្នាំ​ប៉ុណ្ណោះ​។​

​ចំពោះ​ប្រជាជន​អេ​ស្ប៉ា​ញ ត្រូវបាន​ព្យាករណ៍​ថា​នឹងមាន​អាយុ​វែង​ជាងគេ​ក្នុង​ពិភពលោក គឺជា​មធ្យម​៨៥,៨​ឆ្នាំ​។ លេខ​ពីរ​គឺ​ប្រទេស​ជប៉ុន​៨៥,៧​ឆ្នាំ ហើយ​ចំណាត់ថ្នាក់​លេខ​បី​គឺ​ប្រទេស​សិង្ហ​បុរី​នេះឯង​។ ទាក់ទង​នឹង​មូលហេតុ​ដែល​ប្រជាជន​សិង្ហ​បុរី​មាន​អាយុ​រំពឹង​រស់​បានយូរ​ដូច្នេះ ដោយសារតែ​ប្រព័ន្ធ​សុខាភិបាល​ល្អប្រសើរ រួមទាំង​ប្រជាជនមាន​ការយល់ដឹង​ខ្ពស់​ពី​បញ្ហា​សុខភាព រួម​នឹង​កត្ដា​សំខាន់ៗ​មួយចំនួនទៀត​៕

 ពាក្យគន្លឹះ  ជិវិតសិង្ហបុរី

ព័ត៌មានផ្សេងទៀត