៩​ខែ​ឆ្នាំនេះ​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​

18-10-2018 9:25 am 1079

​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​រៀបចំ​ដែនដី​បានឲ្យដឹងថា រយៈពេល​៩​ខែ​ឆ្នាំ​២០១៨ គម្រោង​សាងសង់​មាន​ចំនួន ២,៥៤១​គម្រោង លើ​ផ្ទៃដី​ជិត ១១​លាន​ម៉ែត្រការ៉េ មានតម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ជិត ៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្នុងចំណោម​គម្រោង​សំណង់​ទាំងអស់នេះ គ្រប់គ្រង​ដោយ​ក្រសួង​រៀបចំ​ដែនដី ចំនួន ២២៤​គម្រោង ហើយ​គ្រប់គ្រង​ដោយ​សាលា​រាជធានី​-​ខេត្ត ២,៣១៧​គម្រោង​។​

​របាយការណ៍​បញ្ជាក់ដែរថា វិស័យ​សំណង់​បាន​រួមចំណែក​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​ផងដែរ​។ ក្នុងនោះ​គិត​ត្រឹម​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨ វិស័យ​សំណង់ បានផ្តល់​ការងារ​គិត​ជា​មធ្យម​ពី ២០​ម៉ឺន​នាក់ ទៅ​២២​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​៕

 ពាក្យគន្លឹះ  វិស័យសំណង់

ព័ត៌មានផ្សេងទៀត