រយៈពេល​១៥​ថ្ងៃ​​មាន​ពលរដ្ឋ​​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​​ជាង​១៧​ម៉ឹន​នាក់​​

16-10-2018 10:09 am 1014

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានឱ្យដឹងថា រយៈពេល​១៥​ថ្ងៃ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​ថ្មី​ចំនួន ១៧១,៩២៩​នាក់ ហើយ​ប្រជាពលរដ្ឋ​ដែល​បាន​លុប​ចេញពី​បញ្ជី​មាន​ចំនួន ៣៤,០០៨​នាក់ ចំណែកឯ​ប្រជាពលរដ្ឋ​ដែល​បានកែតម្រូវ​ទិន្នន័យ​មាន​ចំនួន ១,២៦៦​នាក់​។​

​ជាមួយគ្នា​នោះ គ​.​ជ​.​ប ក៏បាន​ក្រើនរំឭក​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត ឬ​ចង់​កែតម្រូវ​ទិន្នន័យ នៅក្នុង​បញ្ជី​បោះឆ្នោត​យ៉ាងណា​នោះ ត្រូវ​មក​ដោះស្រាយ​ការងារ​នេះ ឱ្យបាន​រួសរាន់ ពីព្រោះ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨​នេះ នៅសល់​រយៈពេល​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន គ​.​ជ​.​ប ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨៕

ព័ត៌មានផ្សេងទៀត