​បញ្ជូន​ជនជាតិ​ចិន ៩១​នាក់ ទៅប្រទេស​ចិន​វិញ​ក្រោយ​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់​

15-10-2018 3:45 pm 1737

 ជនជាតិ​ចិន​ប្រុស​ស្រី​៩១​នាក់​ក្នុង​មាន​ស្រី​២១​នាក់ ពាក់ព័ន្ឋ​និង​បទល្មើស​ជំរិត​ទារប្រាក់ តាម​ប្រព័ន្ឋ​អ៊ីនធឺណែ​ត និង​លក់​ផលិតផល​ក្លែងក្លាយ ព្រមទាំង រស់នៅ​គ្មាន​ការ​អនុញាត្តិ​និង​មិន​មាន​ឯកសារ​ត្រឹមត្រូវ ត្រូវបាន កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​អន្តោរ​ប្រវេ​សន៍ ចាប់​បញ្ចូន​តាម​ជើង​យន្តហោះ​ពិសេស របស់​ប្រទេស​ចិន ចេញពី​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ នៅ​អាកាស​យាន្ត​អន្តរជាតិ​ភ្នំពេញ​។​

​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​អន្តោរ​ប្រវេសន៍ បានឱ្យដឹងថា ការឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​៩១​នាក់​នេះ បាន​ធ្វើឡើង កាល​ពី​កំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ទីតាំង​ផ្សេងគ្នា ក្នុង​ខេត្ត​កំពត ។​ក្រោយ​ធ្វើ​ការឃាត់ខ្លួន​សមត្ថកិច្ច​កម្ពុជា​បាន​សហកា​រណ៍​ជាមួយ និង​សមត្ថកិច្ច​ចិន និង​អនុវត្ត​តាម​សាលដីកា របស់​សមត្ថកិច្ច​ចិន ឈាន​ដល់​ការឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​អស់​ជា​បន្តបន្ទាប់ រហូត​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ នេះ​ដើម្បី​បញ្ចូនទៅ​ប្រទេស​ចិន​វិញ និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៃ​ប្រទេស​ចិន​៕

ព័ត៌មានផ្សេងទៀត