រយៈពេល​១៤​ថ្ងៃ​​មាន​ពលរដ្ឋ​​ទៅ​ចុះឈ្មោះ​បោះឆ្នោត​​ជិត​១៦​ម៉ឺន​នាក់​​

15-10-2018 12:11 pm 1017

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) បានឱ្យដឹងថា រយៈពេល​១៤​ថ្ងៃ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​ថ្មី​ចំនួន​១៥៩,៤៤៥​នាក់ ហើយ​ប្រជាពលរដ្ឋ​ដែល​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​មាន​ចំនួន ២៧,៤៤៩​នាក់ ចំណែកឯ​ប្រជាពលរដ្ឋ​ដែល​បានកែតម្រូវ​ទិន្នន័យ​មាន​ចំនួន ១,១៤៦​នាក់​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ (​គ​.​ជ​.​ប​) ចុះ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​។​

​ជាមួយគ្នា​នោះ គ​.​ជ​.​ប ក៏បាន​ក្រើនរំឭក​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត ឬ​ចង់​កែតម្រូវ​ទិន្នន័យ នៅក្នុង​បញ្ជី​បោះឆ្នោត​យ៉ាងណា​នោះ ត្រូវ​មក​ដោះស្រាយ​ឱ្យបាន​រួសរាន់ ពីព្រោះ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨​នេះ នៅសល់​រយៈពេល​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត