ធានាគារមួយនៅក្នុងទីក្រុងណាននីងប្រទេសចិន មានរឿងហេតុគួរឲ្យរន្ធន់កើតឡើងនៅក្នុងបន្ទប់ប្រជុំបុគ្គលិក ធ្វើឲ្យពួកគេរត់ចែកជើងគ្នា។ នោះគឺស្របពេលកំពុងមានការប្រជុំបុគ្គលិក ស្រាប់តែមានពស់ថ្លាន់មួយក្បាលប្រវែង១ម៉ែត្រកន្លះ ធ្លាក់ពីលើពិដានក្បែរបុគ្គលិកកំពុងប្រជុំ។ ភ្លាមៗពួកគេនាំគ្នាស្រែកឆោឡោរត់ចែកជើងគ្នា។ ពស់ថ្លាន់នោះមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សទេ ដោយក្រោយពីធ្លាក់ពីលើពិដាន ពស់បានវាចូលនៅក្រោមសាឡុងក្នុងការិយាល័យ។ ក្រោយមកបុគ្គលិកក៏ទូរស័ព្ទហៅមន្ដ្រីសួនសត្វឲ្យមកចាប់ពស់ចេញពីការិយាល័យធ្វើការ។ គួរបញ្ជាក់ថា នេះគឺជាលើកទីពីរហើយដែលមានករណីសត្វពស់ថ្លាន់ធ្លាក់ពីលើពិដានក្នុងសាខាធនាគារមួយនេះ៕
សូមទស្សនាវីដេអូ៖