លោកនាយក​រដ្ឋមន្ត្រី​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២​នៅ​ថ្ងៃ​ទី​១៨​ខែតុលា​

15-10-2018 9:45 am 1382

​នៅ​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ ខាងមុខនេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ចូលរួម​ក្នុង កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១២ នៅ​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​ប៊ែលហ្សិក តប​តាម​ការអញ្ជើញ​របស់​លោក Donald Tusk ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និង​លោក Jean Claude Juncker  ប្រធាន​គណៈកម្មការ​អឺរ៉ុប​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

នៅក្នុង​សេចក្តីប្រកាស​ក៏​បាន​បញ្ជាក់បន្ថែម​ថា អញ្ជើញ​អមដំណើរ​លោក​នាយករដ្ឋមន្ត្រី រួមមាន​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ព្រមទាំង​ឥស្សរៈជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត