រយៈពេល​១២​ថ្ងៃ​​មាន​ពលរដ្ឋ​​ទៅ​ចុះឈ្មោះ​បោះឆ្នោត​​ប្រមាណ​ជាង​១២​ម៉ឺន​នាក់​​

13-10-2018 2:15 pm 1123

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានឱ្យដឹងថា រយៈពេល​១២​ថ្ងៃ​កន្លងមកនេះ មាន ប្រជាពលរដ្ឋ​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​សរុប​ចំនួន ១២៣,៧៣០​នាក់ ដែល​រៀបចំឡើង​ដោយ គ​.​ជ​.​ប ខណៈ​ក្នុង​ថ្ងៃទី​១២ មាន​អ្នក​ចុះឈ្មោះ​ថ្មី មាន​ចំនួន​២៦,៦៩៥​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន គ​.​ជ​.​ប ចុះ​ថ្ងៃទី​១៣ ខែតុលា​។​

​របាយការណ៍​បានបង្ហាញ​ផងដែ​រថា ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១២ ខែតុលា​នេះ គ​.​ជ​.​ប បានសម្រេច​លុបឈ្មោះ​អ្នកបោះឆ្នោត ១៦,៩៥១​នាក់ ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​៨៨៦​នាក់​ទៀត បានកែតម្រូវ​ទិន្នន័យ​មួយចំនួន​៕

ព័ត៌មានផ្សេងទៀត