នរណាជា​អ្នកទទួល​ចំណារ​ពី​លោក​ហ៊ុន សែន “​ប្រ​ញ៉ាប់​ងាប់​ទៅណា បើ​ខេត្ត​...”?

12-10-2018 5:07 pm 7559
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រសាសន៍​ធ្ងន់ៗ​របស់ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែលថា “​ប្រ​ញ៉ាប់​ទៅ​ងាប់​ណា​? បើ​ខេត្ត​មិនទាន់​បំបែក​ផង​- បើ​ទោះ​បំបែក ក៏​មិន​ឲ្យ​ដែរ ព្រោះ​អស់លោក​លោភលន់​ពេក​” ត្រូវ​បាន​ផ្ទុះ​កក្រើក​ជាថ្មី​ម្តងទៀត បន្ទាប់ពី​លោក​ធ្លាប់​បាន​មានប្រសាសន៍​ម្តង​រួចមកហើយ កាលពី​អំឡុង​ថ្ងៃ​ទិវា​គ្រូបង្រៀន​អន្តរជាតិ ០៥ តុលា​។​

​ដំបូង​ឡើយ​ប្រសាសន៍​ព្រមាន របស់​ប្រមុខ​រដ្ឋាភិបាល គេ​មិន​បានដឹងថា ចង់​សំដៅ​ទៅលើ​មន្ត្រី ឬ​បុគ្គល​រូប​ណា​ឡើយ ប៉ុន្តែ​នៅ​ទីបំផុត គឺ​សំដៅ​ទៅលើ​លោក​ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល បន្ទាប់ពី​លោក បាន​ធ្វើលិខិត​ស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តែងតាំង​លោក​នៃ ចារី បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ត​កណ្តាល ជា​បេក្ខភាព​អភិបាលខេត្ត​ថ្មី ដែល​ត្រូវបាន​បំបែក​ចេញពី​ខេត្ត​កណ្តាល ខណៈមិនទាន់ត្រូវបាន​បំបែក​នៅឡើយ​។ សូម​ស្តាប់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ឡើងវិញ​...៖

សំឡេង​

សូមបញ្ជាក់​ថា កន្លងមក ក្រសួងមហាផ្ទៃ បាន​បញ្ចេញ ស​ជណ ស្តីពី​គម្រោង បង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ គឺ មួយ​បំបែក​ចេញពី​ខេត្ដ​កណ្ដាល និង​មួយទៀត កាត់​ស្រុក​ស្រុក​កោះ​ញែក​នៃ​ខេត្ត​មណ្ឌលគិរី និង​ស្រុក​លំផាត់​នៃ​ខេត្ត​រតនគិរី បង្កើត​ទៅ​ជា​ខេត្ត​ថ្មី​មួយទៀត ដោយ​អះអាង​ថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង បង្ខិត​សេវាសាធារណៈ ទៅ​ជិត​ប្រជាពលរដ្ឋ និង​ដើម្បី​ការអភិវឌ្ឍ​។ តែ​នៅ​ទីបំផុត​គម្រោង​នេះ ត្រូវបាន លោក​ហ៊ុន សែន បញ្ជា​ឲ្យ​លុបចោល​វិញ ដោយសារតែ​មាន​ភាពពុករលួយ រត់ការ​តំណែង ទាំង​ខេត្ត​មិនទាន់​បាន​បង្កើត​៕


ព័ត៌មានផ្សេងទៀត