លោក​ហ៊ុន សែន​ធ្វើដំណើរ​មកដល់​កម្ពុជា​វិញបន្ទាប់ពី​បំពេញ​ទស្សនកិច្ច​២​ប្រទេស​

12-10-2018 1:53 pm 1270

​លោក​ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ មកដល់​ប្រទេស​កម្ពុជា​វិញ ដោយ​សុ​វត្តិភាព​ហើយ បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន និង​អញ្ជើញ​ចូលរួម​ក្នុងជំនួប​កំពូល​របស់​ថ្នាក់ដឹកនាំ​អាស៊ាន មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើតាម​ការឲ្យដឹង នៅលើ​គណនី​ហ្វេ​សប៊ុក​លោក​ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី​១២​ខែតុលា​នេះ​។​

​សូមបញ្ជាក់ថា លោក​ក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចាកចេញ​ពី ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០១៨៕

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត