លោក​ហ៊ុន​សែន ដឹកនាំ​ប្រតិភូ​ទៅ​ប្រជុំ​កំពូល​មេគង្គ​នៅ​ប្រទេស​ជប៉ុន​នៅថ្ងៃនេះ​

06-10-2018 8:51 am 1060

​នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើ​ក​ទី​១០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន តប​តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​ជប៉ុ​ន ។​

​ប្រតិភូ​អមដំណើរ​មាន​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រួម​ទាំង​ឥស្សរជន​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា ។​

​កិច្ចប្រជុំ​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ នេះ នឹង​ពិភាក្សា និង​អនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់ លើកកម្ពស់​សុខមាលភាព​ប្រជាជន និង​ការពារ​បរិស្ថាន ។ យុទ្ធសាស្ត្រ​នេះ ផ្តោត​សារៈសំខាន់ លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍ​រវាង​ប្រទេស​មេគង្គ និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត ៕

ព័ត៌មានផ្សេងទៀត