លោក​ហ៊ុន សែន​​នៅតែ​អំពាវនាវ​​ដល់​ម្ចាស់​រថយន្តឈ្នួល​​កុំ​តម្លើងថ្លៃ​​ក្នុងឱកាស​បុណ្យ​ភ្ជុំ​​

05-10-2018 4:16 pm 4134
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្តឈ្នួល​ទាំងឡាយ កុំឱ្យ​មានការ​តម្លើងថ្លៃ​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ទាំង​ទៅ​ទាំង​មក​។ ការអំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន គេ​សង្កេតឃើញថា ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ជាពិសេស​នៅពេល​ដល់​រដូវ​បុណ្យទាន​ធំៗ ដូចជា​បុណ្យ​ភ្ជុំ​បិណ្ឌ និង​បុណ្យចូលឆ្នាំ​ខ្មែរ​ជាដើម​។ (​សេង បារាំង​)

​នៅក្នុង​ឱ​ការ​ប្រារព្វ​ទិវា​គ្រូបង្រៀន​ពិភពលោក ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅតែ​អំពាវនាវ​ដល់​ម្ចាស់​រថយន្តឈ្នួល​ទាំងឡាយ កុំឱ្យ​មានការ​តម្លើងថ្លៃ​សេវា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ទាំង​ទៅ​ទាំង​មក​។ លោក​ហ៊ុន សែន បញ្ជាក់ថា បើទោះបីជា​សា​សា​ក្រុងភ្នំពេញ​ប្រកាស​បញ្ជេញ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋចំនួន​១២០​គ្រឿង ដឹក​ប្រជាជន​ទាំង​ទៅ​ទាំង​មក​ដោយ​ឥតគិតថ្លៃ​តាម​អនុសាសន៍​របស់លោក​យ៉ាងណាក៏ដោយ ក៏​លោក​នៅតែ​អំពាវ​កុំឱ្យ​ម្ចាស់​រថយន្តឈ្នួល​មានការ​តម្លើងថ្លៃ​ផងដែរ​………

​សំឡេង​៖

​សូមបញ្ជាក់ថា សាលាក្រុង​ភ្នំពេញ​បានចេញ​សេចក្ដីជូនដំណឹង​អំពី​ខ្សែ​រត់ និង​ទីតាំង​ចំណត​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៩៥​គ្រឿង និង​ពី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ដ​នានា​ចំនួន ១២០​គ្រឿង ដោយ​មិន​បង់ប្រាក់​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដែល​នឹង​ចេញដំណើរ​ពីរ​ម៉ោង​៥:៣០​នាទី​ព្រឹក ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨  ដោយ​ក្នុងនោះ​រួមមាន​៖ 

១-​ផ្លូវជាតិ​លេខ​១ ភ្នំពេញ​-​ស្វាយរៀង​-​ព្រៃវែង ចំណត​នៅ​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​ក្រុមហ៊ុន​ម៉ែ​ក​ស៊ឺ​ដែស បិ​ន 

២-​ផ្លូវជាតិ​លេខ​២ ភ្នំពេញ​-​តាកែវ​-​កែប ចំណត​នៅ​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​ក្រុមហ៊ុន​ម៉ែ​ក​ស៊ឺ​ដែស​បិ​ន​

៣-​ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​-​កំពត ចំណត​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​

៤-​ផ្លូវជាតិ​លេខ​៤ ភ្នំពេញ​-​កំពង់ស្ពឺ​-​ព្រះសីហនុ ចំណត​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​

៥-​ផ្លូវជាតិ​លេខ​៥ ភ្នំពេញ​-​កំពង់ឆ្នាំង​-​ពោធិ៍សាត់​-​បាត់ដំបង​-​បន្ទាយមានជ័យ​

៦-​ផ្លូវជាតិ​លេខ​៦ ភ្នំពេញ​-​កំពង់ធំ​-​សៀមរាប ចំណត​នៅ​គម្រោង​អភិវឌ្ឍន៍​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន OCIC

៧-​ផ្លូវជាតិ​លេខ​៦,៧  ភ្នំពេញ​-​កំពង់ចាម ចំណត​នៅ​គម្រោង​អភិវឌ្ឍន៍​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន OCIC

៨-​ផ្លូវជាតិ​លេខ​៦,៨ ភ្នំពេញ​-​ត្បូងឃ្មុំ​-​ក្រចេះ​-​ស្ទឹងត្រែង ចំណត​នៅ​គីឡូម៉ែត្រ​លេខ​៩​។​

​គួរ​ឱ្យដឹង​ផងដែ​រថា រាល់ពេល​ដល់​រដូវ​បុណ្យទាន​ម្ដងៗ ជាពិសេស​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំ​ខ្មែរ ប្រជាពលរដ្ឋ​ដែល​ធ្វើការ​នៅ​ទីជិត​ទី​ឆ្ងាយ នាំគ្នា​សម្រុក​ទៅលេង​ស្រុកកំណើត​។ ឆ្លៀតឱកាស​នោះដែរ គេ​សង្កេតឃើញថា ម្ចាស់​រថយន្តឈ្នួល​ស្ទើរតែ​អស់ បាន​តម្លើង​ថ្លៃឈ្នួល​របស់ខ្លួន​ផងដែរ​។ ដូច្នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ថ្លៃ​ចំណាយ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ទប់ស្កាត់​ការ​តម្លើងថ្លៃ​របស់​ម្ចាស់​រថយន្តឈ្នួល រដ្ឋាភិបាល បាន​ដាក់ឱ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ និង​រទេះភ្លើង​មួយចំនួន ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដោយ​គិតថ្លៃ​ផងដែរ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំ​ខ្មែរ​៕

ព័ត៌មានផ្សេងទៀត