គ​.​ជ​.​ប​៖​នៅ​ថ្ងៃទី​៤​តុលា​​មាន​ពលរដ្ឋ​​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​​ជិត​មួយ​ម៉ឺន​នាក់​​

05-10-2018 2:04 pm 751

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន ៩,៩១៩​នាក់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៨​។ គ​.​ជ​.​ប បញ្ជាក់ទៀតថា សរុប​ទាំង​៤​ថ្ងៃ តួលេខ​នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន ២៨,៤៣២​នាក់ ហើយ​អ្នក​ដែល​បាន​លុប​ចេញពី​បញ្ជី​មាន​ចំនួន ៣,៦៦៧​នាក់ និង​អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ​មាន​ចំនួន​២៩៩​នាក់​៕

​សូមបញ្ជាក់ថា គ​.​ជ​.​ប ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ ប្រព្រឹត្តទៅ​ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅតាម​សាលាឃុំ សង្កាត់ និង​តាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ សង្កាត់​ទូទាំងប្រទេស​៕

ព័ត៌មានផ្សេងទៀត