លោក​ហ៊ុន សែន បញ្ជា​ឲ្យ​លុបចោលគ្រោង​បង្កើត​ខេត្ត​ថ្មី​

05-10-2018 10:19 am 12595

​កន្លងទៅ ក្រសួងមហាផ្ទៃ បាន​បញ្ចេញ ស​ជណ ស្តីពី​គម្រោង បង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ​ទៀត គឺ មួយ​បំបែក​ចេញពី​ខេត្ដ​កណ្ដាល និង​មួយទៀត កាត់​ស្រុក​ស្រុក​កោះ​ញែក​នៃ​ខេត្តមណ្ឌលគិរី និង​ស្រុក​លំផាត់​នៃ​ខេត្ត​រតនគិរី បង្កើត​ទៅជា​ខេត្ត​ថ្មី​មួយទៀត ដោយ​អះអាងថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​។

​ប៉ុន្តែ​ទំនង មាន​ការរិះគន់​ច្រើន ទើប​នៅថ្ងៃនេះ លោក​ហ៊ុន សែន បញ្ជា​ឲ្យ​លុប ស​ជណ ស្តីពី​ការបង្កើត​ខេត្ត​ថ្មី​នេះ វិញ ហើយ​បញ្ជាក់ថា គ្មាន​ការបង្កើត ឬ​បំបែក ខេត្ត ណា​ទេ​។ លោក​បាន​ទាំង​ស្តីបន្ទោស ដល់​ក្រសួងមហាផ្ទៃ លើ​ករណីនេះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត