លោក​ហ៊ុន សែន​ចូលរួម​អបអរ​ទិវា​គ្រូបង្រៀន​

05-10-2018 8:56 am 1141

​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែតុលា​នេះ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន ដែល​ប្រារព្ធ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ ទិវា​គ្រូបង្រៀន​នៅ​ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធានបទ «​គុណភាព​គ្រូ ជា​គុណភាព​មូលធន​មនុស្ស សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។ 

​សូមបញ្ជាក់ថា ទិវា​គ្រូបង្រៀន ៥ តុលា ជា​ទិវា​មួយ​ដែល​បាន​កើតឡើង​តាំងពី​ឆ្នាំ​១៩៩៧ ក្នុង​គោលបំណង​បំផុស​ឡើងវិញ​នូវ​វប្បធម៌ និង​ប្រពៃណី​នៃ​ការ​រំលឹក​គុណូបការៈ ដ៏​ថ្លៃថ្លា​របស់​សិស្ស ចំពោះ​គ្រូបង្រៀន​នៅ​ទូទាំងប្រទេស​។ ជាងនេះទៅទៀត ទិវា​គ្រូបង្រៀន​ធ្វើឡើង ដើម្បី​រំលឹក​ពី​គុណបំណាច់​របស់​គ្រូបង្រៀន ក្នុង​ការបណ្ដុះបណ្ដាល​យុវជន​ឲ្យក្លាយ​ជា​ធនធាន​ដ៏​សំខាន់​របស់​សង្គមជាតិ​។​ ​បើតាម​របាយការណ៍រ​បស់​ក្រសួង​អប់រំ បាន​បង្ហាញថា បច្ចុប្បន្ន​កម្ពុជា​មាន​បុគ្គលិក​អប់រំ​សរុប ១១៩,៣៦៨​នាក់ ក្នុងនោះ​ស្រី​៤៥,៥០%៕

ព័ត៌មានផ្សេងទៀត