គ​.​ជ​.​ប​៖​ ​អ្នក​​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​​នៅ​ថ្ងៃទី​៣​តុលា​​មាន​ជាង​៨​ពាន់​នាក់​​

04-10-2018 10:16 am 967

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន ៨,២៥២​នាក់​។ គ​.​ជ​.​ប បាន​បញ្ជាក់ទៀតថា សរុប​ទាំង​៣​ថ្ងៃនេះ តួលេខ​នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ១៨,៥១៣​នាក់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់ថា គ​.​ជ​.​ប ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ ប្រព្រឹត្តទៅ​ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅតាម​សាលាឃុំ សង្កាត់ និង​តាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ សង្កាត់​ទូទាំងប្រទេស​៕

ព័ត៌មានផ្សេងទៀត