សាលាក្រុង​ត្រៀម​រថយន្ត​ជាង​១០០​គ្រឿង​ជូន​ពលរដ្ឋ​ទៅ​ស្រុកកំណើត​ក្នុង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​

03-10-2018 7:55 pm 1189
រូបថត៖ ហ្វេសប៊ុកសាលារាជធានីភ្នំពេញ

​នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាសថា នឹង​ផ្ដល់​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ ដល់​ប្រជាពលរដ្ឋ សម្រាប់​ការធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្ដា​ខេត្ត​នានា និង​ពី​បណ្ដា​ខេត្ត​ត្រឡប់​មក​ភ្នំពេញ​វិញ​។​

​យោងតាម​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៨ រថយន្ត​ក្រុង​ចំនួន ១២៥​គ្រឿង នឹង​ដឹក​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃ​ទី​០៦ រហូត​ដល់​ថ្ងៃ​ទី​១១ ខែតុលា ដោយ​ចេញដំណើរ ចាប់ពី​ម៉ោង​៥:៣០​នាទី​ព្រឹក​។​

​ខាងក្រោម​នេះ​ជា ទីតាំង​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​បណ្ដា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស​៖

១​ផ្លូវជាតិ​លេខ​១ ភ្នំពេញ​-​ស្វាយរៀង​-​ព្រៃវែង ចំណត​នៅ​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​ក្រុមហ៊ុន​ម៉ែ​ក​ស៊ឺ​ដែស​បិ​ន

២-​ផ្លូវជាតិ​លេខ​២ ភ្នំពេញ​-​តាកែវ​-​កែប ចំណត​នៅ​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​ក្រុមហ៊ុន​ម៉ែ​ក​ស៊ឺ​ដែស​បិ​ន​

៣-​ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​-​កំពត ចំណត​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​

៤-​ផ្លូវជាតិ​លេខ​៤ ភ្នំពេញ​-​កំពង់ស្ពឺ​-​ព្រះសីហនុ ចំណត​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​

៥-​ផ្លូវជាតិ​លេខ​៥ ភ្នំពេញ​-​កំពង់ឆ្នាំង​-​ពោធិ៍សាត់​-​បាត់ដំបង​-​បន្ទាយមានជ័យ​

៦-​ផ្លូវជាតិ​លេខ​៦ ភ្នំពេញ​-​កំពង់ធំ​-​សៀមរាប ចំណត​នៅ​គម្រោង​អភិវឌ្ឍន៍​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន OCIC

៧-​ផ្លូវជាតិ​លេខ​៦,៧  ភ្នំពេញ​-​កំពង់ចាម ចំណត​នៅ​គម្រោង​អភិវឌ្ឍន៍​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន OCIC

៨-​ផ្លូវជាតិ​លេខ​៦,៨ ភ្នំពេញ​-​ត្បូងឃ្មុំ​-​ក្រចេះ​-​ស្ទឹងត្រែង ចំណត​នៅ​គីឡូម៉ែត្រ​លេខ​៩​៕

 ពាក្យគន្លឹះ  សាលាក្រុងភ្នំពេញ

ព័ត៌មានផ្សេងទៀត