អគ្គិសនី​សៀមរាប​នឹង​ផ្អាក​ការផ្គត់ផ្គង់​ភ្លើង​នៅ​តំបន់​មួយចំនួន​នៅ​ខេត្ត​ឧត្តរមាជ័យ​

03-10-2018 10:01 am 867

​អគ្គិសនី​កម្ពុជា​ខេត្តសៀមរាប បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តាម​តំបន់​ភ្លើង​មួយចំនួន នៅ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង​៨:០០​ព្រឹក ដល់​ម៉ោង​៥:០០​ល្ងាច​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ក៏​បាន​បញ្ជាក់​ដែរ​ថា តំបន់​ភ្លើង​ដែល​អគ្គិសនី​កម្ពុជា​ត្រូវ​ផ្អាក​នោះ​មាន​នៅ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។​ចំពោះ​មូលហេតុ​នៃ​ការផ្អាក​ការផ្គត់ផ្គង់​ភ្លើង​នេះ គឺ​ដើម្បី​រំកិល​បង្គោល​តង់ស្យុង​មធ្យម ២២​គីឡូ​វ៉ុល និង​កាប់​សំអាត​ដើមឈើ រួម​ទាំង​មែកឈើ ដែល​បាន​ប៉ះ​ខ្សែបណ្តាញ​តង់ស្យុង​មធ្យម​៕

 ពាក្យគន្លឹះ  អគ្គិសនី​កម្ពុជា

ព័ត៌មានផ្សេងទៀត