មនុស្ស​ស្លាប់​ដោយសារ​រញ្ជួយ​ដី​និង​រលក​ស៊ូណាមិ​នៅ​ឥណ្ឌូនេស៊ី កើន​ដល់​ជាង​១៣០០​នាក់​

03-10-2018 9:26 am 415

​មនុស្ស​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បន្ត​កើនឡើង​ដល់​១ ៣៤៧​នាក់​ហើយ​។ នេះ​បើតាម​ការឲ្យដឹង ពី​ភ្នាក់ងារ​ឆ្លើយឆ្លង​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី​។

​សូមបញ្ជាក់ថា គ្រោះ​រញ្ជួយ​ដីរ​កម្រិត​៧.៥​រ៉ិ​ចទ័​រ បាន​វាយប្រហា​រកោះ​Sulawesi បង្កើតជា​រលក​យក្ស​ស៊ូណាមិ វាយ​ហា​ក្រុង Palu​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ ភ្លាមៗ គេ​រកឃើញ​អ្នកស្លាប់​ចំនួន​ជាង​៣០០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​តួលេខ​អ្នកស្លាប់​បាន​កើនឡើង​ជា​បន្តបន្ទាប់ ដោយសារ​មាន​មនុស្ស​ជាច្រើន​ជាប់​នៅក្នុង​កំនរ​អាគារ​បាក់​បាក់ ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​។ យ៉ាងណាក៏ដោយ មានការ​សន្និដ្ឋានថា នៅមាន​មនុស្ស​ជាច្រើន នៅតែ​បន្ត​ជាប់​នៅក្នុង​គំនរ​បាក់បែក​នៅឡើយ​។ ដូច្នេះ​ចំនួន​មនុស្ស​ស្លាប់ អាច​នឹងមាន​ការកើនឡើង​ទៀត​៕

ព័ត៌មានផ្សេងទៀត