សាំង​ធម្មតា​ឡើងដល់​៤,២០០​រៀល​ក្នុង​មួយ​លីត្រ​

02-10-2018 4:38 pm 14803

​សាំង​ធម្មតា​ត្រូវ​លក់​ក្នុងតម្លៃ​៤,២០០​រៀល​ក្នុង​មួយ​លីត្រ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែតុលា ដែល​នេះ​ជាការ​ហក់​ឡើង​សាជាថ្មី ក្រោយ​អន្តរាគមន៍​របស់លោក​នាយករដ្ឋមន្ត្រី​នៅមុន​បោះឆ្នោត ដោយ​ស្នើឲ្យ​មាន​ការទម្លាក់​ថ្លៃ​សាំងជូន​ប្រជាពលរដ្ឋ​។ 

​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម បានឲ្យដឹងថា តម្លៃ​សាំង​ធម្មតា​ឡើងដល់​ជាង​៤​ពាន់​រៀល​នេះ គឺ​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេង​ឥន្ទនៈ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ​។​

​យ៉ាងណាក៏ដោយ បញ្ហា​ប្រេងសាំង​ឡើងថ្លៃ​នេះ ធ្លាប់​ត្រូវបាន​អ្នកវិភាគ​សេដ្ឋកិច្ច​ព្រមាន​ហើយ​ថា ប្រសិនបើ​តម្លៃ​ប្រេង​ឡើងដល់​៥​ពាន់​រៀល នឹងមាន​ផលប៉ះពាល់​ខ្លាំង​ទៅដល់​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​៕

 ពាក្យគន្លឹះ  តម្លៃសាំង

ព័ត៌មានផ្សេងទៀត