​រញ្ជួយ​ដី​និង​រលក​ស៊ូណាមិនៅ​ឥណ្ឌូនេស៊ី៖អ្នកស្លាប់​កើន​ដល់ជាង​១២០០នាក់​

02-10-2018 2:44 pm 717

​ចំនួន​អ្នកស្លាប់ ដោយសារតែ​គ្រោះ​រញ្ជួយ​ដី បង្ក​ជា​រលក​យក្ស​ស៊ូណាមិ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បាន​កើនឡើង​ដល់​១ ២០០​នាក់​ហើយ​។ នេះ​បើតាម​ការឲ្យដឹង ពី​ភ្នាក់ងារ​ឆ្លើយឆ្លង​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី​។ 

សូមបញ្ជាក់ថា គ្រោះ​រញ្ជួយ​ដី​កម្រិត​៧.៥​រ៉ិ​ចទ័​រ បាន​វាយប្រហា​រកោះ​Sulawesi បង្កើតជា​រលក​យក្ស​ស៊ូណាមិ វាយ​ហា​ក្រុង Palu​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ ភ្លាមៗ គេ​រកឃើញ​អ្នកស្លាប់​ចំនួន​ជាង​៣០០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​តួលេខ​អ្នកស្លាប់​បាន​កើនឡើង​ជា​បន្តបន្ទាប់ ដោយសារ​មាន​មនុស្ស​ជាច្រើន​ជាប់​នៅក្នុង​កំនរ​អាគារ​បាក់​បាក់ ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​។ យ៉ាងណាក៏ដោយ មានការ​សន្និដ្ឋានថា មាន​មនុស្ស​ជាច្រើន នៅតែ​បន្ត​ជាប់​នៅក្នុង​គំនរ​បាក់បែក​នៅឡើយ​។ ដូច្នេះ​ចំនួន​មនុស្ស​ស្លាប់ អាច​នឹងមាន​ការកើនឡើង​ទៀត​៕

ព័ត៌មានផ្សេងទៀត