មនុស្ស​ស្លាប់​​ដោយសារ​​ព្យុះ​ទី​ហ្វុង​នៅ​ជប៉ុន​​កើន​ដល់​​៤​នាក់​​របួស​ជាង​​១២០​នាក់​

02-10-2018 11:08 am 731
រូបភាពបាក់ដើមឈើរនៅជប៉ុន​ក្រោយព្យុះទីហ្វុងវាយប្រហារ

​មនុស្ស​បួន​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ព្យុះ​ទី​ហ្វុង​ត្រា​មី​វាយប្រហារ​ប្រទេស​ជប៉ុន​កាលពី​ចុង​សប្ដាហ៍​មុន​។ នេះ​បើតាម​សេចក្ដីរាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០១​តុលា​។ ព្យុះ​ទី​ហ្វុង​ត្រា​មី​កំពុង​បោកបក់​ឆ្ពោះទៅកាន់​ទីក្រុង​តូ​ក្យូ ក្រោយ​វាយប្រហារ​នៅ​ដែន​កោះ​មួយចំនួន​របស់​ជប៉ុន​។ ក្រៅពី​មនុស្ស​ស្លាប់មាន​មនុស្ស​ជាង​១២០​នាក់​រងរបួស និង​បាន​បង្ក​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត រួមទាំង​កាត់ផ្ដាច់​ចរន្ដអគ្គិសនី​តាម​ផ្ទះ​ប្រជាជន​៧៥​ម៉ឺន​ខ្នង​។ ជើងហោះហើរ​ប្រមាណ​ជាង​១​ពាន់​ជើង​ត្រូវ​លុបចោល និង​ខ្សែ​រថភ្លើង​ក្នុង​ទីក្រុង​តូ​ក្យូ​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​។​

​សូមបញ្ជាក់ថា ជប៉ុន​ទើប​រងគ្រោះ​ដោយសារ​ព្យុះ​ទី​ហ្វុងដ៏​កំណាច​មួយ​ដែរ​កាលពីដើ​ម​ខែកញ្ញា វាយប្រហារ​នៅ​តំបន់​ភាគ​ខាងលិច​ប្រទេស​។ កាលនោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​១១​នាក់ របួស​ជាច្រើន​នាក់ ព្រមទាំង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​។ ក្នុង​ខែកញ្ញា​ដដែល​ជប៉ុន​ក៏​រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​កម្រិត​៦.៦​រ៉ិ​ចទ័​រនៅភា​គ​ខាងជើង​ប្រទេស សម្លាប់​មនុស្ស​ប្រមាណ​៤០​នាក់​ផងដែរ​៕​

 ពាក្យគន្លឹះ  ជប៉ុនព្យុះ​ទីហ្វុង

ព័ត៌មានផ្សេងទៀត