រយៈពេល​៩​ខែ​ ក្រសួង​ការពារជាតិ​បង្ក្រាប​បទល្មើស​តាម​ព្រំដែន​ចំនួន​ជាង​៤​ពាន់​លើក​

02-10-2018 11:05 am 1068

​ក្នុង​រយៈពេល​៩​ខែ ពោល​គឺ ចាប់ពី​ខែ​មករា ដល់​ដើមខែ​តុលា ឆ្នាំ​២០១៨ កងយោធពល​ខេមរភូមិន្ទ នៃ​ក្រសួង​ការពារជាតិ បាន​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​នៅតាម​ព្រំដែន បាន​ចំនួន ៤.២៣៣ លើក ។ ក្នុងនោះ មាននៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ចំនួន ២.០៥៤ លើក​, ព្រំដែន​កម្ពុជា​-​វៀតណាម ចំនួន ១.០០៨​លើក និង​ព្រំដែន​កម្ពុជា​-​ឡាវ ចំនួន ១.១៧១ លើក ។ នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ ឈុំ សុជាតិ នៅ​ព្រឹក​ថ្ងៃទី​០២ ខែតុលា ។​

​យ៉ាងណាម៉ិញ ក្នុង​រយៈពេល​៣​ត្រីមាស​មកនេះ កងយោធពល​ខេ​ម​ភូមិន្ទ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​រុករក​អដ្ឋិធាតុ​វៀតណាម  ដោយ​រក​ឃើញ​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន ៥៦៦​ធាតុ ក្នុងនោះ​រកឃើញ​ដោយ យោធភូមិ​ភាគ​ពិសេស​ចំនួន​៥២​ធាតុ​, យុទ្ធ​ភូមិភាគ​ទី​១​ចំនួន​៣៦​ធាតុ​, យោធភូមិភាគ​ទី​២​ចំនួន​២០៧​ធាតុ​, យោធភូមិភាគ​ទី​៣​ចំនួន​១២២​ធាតុ​, យោធភូមិភាគ​ទី​៤​ចំនួន​៩០​ធាតុ និង​យោធភូមិ​ភាគ​ទី​៥ ចំនួន​៥៩​ធាតុ ៕


ព័ត៌មានផ្សេងទៀត