លោក​​​​​​​ហ៊ុន សែន ផ្ញើ​សាររំលែក​ទុក្ខករណីរញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​សម្លាប់​មនុស្ស​ជាង​១ពាន់​នាក់​​​

02-10-2018 8:47 am 663

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅ​ថ្ងៃ​ទី​០២ ខែតុលានេះ បាន​ផ្ញើ​សារ​​ចូលរួម​រំលែក​ទុក​ជូន លោក ចូកូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចំពោះ​គ្រោះធម្មជាតិ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​ក នៅ​ក្រុង​ប៉ា​លូ និង​ដុង​ខា​ឡា ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​រាប់ពាន់នាក់​។​

លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «​ខ្ញុំ​មាន​សេចក្តី​រន្ធត់​យ៉ាងខ្លាំង ដោយ​បាន​ទទួល​ដំណឹង​អំពី​ការបាត់បង់​ជីវិត​ប្រជាជន​ជាច្រើន ហើយ​រាប់​រយ​ពាន់​នាក់​ផ្សេងទៀត ក៏​បាន​បាត់​ខ្លួន និង​រង​រួប​ស ក្នុង​គ្រោះ​រញ្ជួយ​ផែនដី និង​រលក​យក្ស ស៊ូណាមិ (Tsunami) ដែល​បាន​បង្ក​ការបំផ្លិចបំផ្លាញ​ដ៏​ធំ នៅ​ទីក្រុង​ប៉ា​លូ (Palu) កោះ​ស៊ូ​ឡាវេ​ស៊ី (Sulawesi) នា​ចុង​សប្តាហ៍​នេះ​»​។​

បើ​តាម​ការដកស្រង់​ការផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​០១ ខែតុលា បានឲ្យដឹងថា  រហូតដល់​ពេល​នេះ​ចំនួន​មនុស្ស​ស្លាប់ ​ដោយសារ​តែ​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ នៅ​ខេត្ត​ស៊ូ​ឡា​វ៉េ​ស៊ី (Sulawesi) ភាគ​កណ្តាល​ប្រទេស​ទីបំផុត​បាន​កើន​ដល់ ១,២០៣​នាក់​ហើយ​៕

ព័ត៌មានផ្សេងទៀត