ឥណ្ឌូនេស៊ី​​រងគ្រោះ​​ដោយសារ​​រញ្ជួយ​ដី​​ពីរលើក​​ទៀតហើយ​​នៅក្បែ​រកោះ​​Sumba

02-10-2018 8:35 am 1051
រូបភាព​បង្ហាញ​ទីតាំង​រញ្ជួយដី

​ខណៈដែល​រញ្ជួយ​ដី​កម្រិត​៧.៥​រ៉ិ​ចទ័​របង្ក​ជា​រលក​ស៊ូណាមិ វាយប្រហារ​នៅ​កោះ​Sulawesi​បង្ក​ការខូចខាត​មិនទាន់​ស្រោចស្រង់​បាន​ផង គ្រោះ​រញ្ជួយ​ដី​បាន​វាយប្រហារ​នៅ​តំបន់​ភាគខាងត្បូង​កោះ​Sumba​ចំនួន​ពីរលើក​ទៀត កាលពី​ព្រឹក​ថ្ងៃទី​០២​តុលា​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុម​ភូមិសាស្ដ្រ​អាមេរិក​។ រញ្ជួយ​ដី​វាយប្រហារ​លើកទីមួយ​មាន​កម្រិត​៥.៩​រ៉ិ​ចទ័​រ វាយប្រហារ​នៅ​តំបន់​ឆ្នេរសមុទ្រ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​កោះ​Sumba​។ ១៥​នាទី​ក្រោយមក​រញ្ជួយ​ដី​កម្រិត​៦.០​រ៉ិ​ច​ទ័របាន​វាយប្រហារ​នៅក្នុង​តំបន់​ដដែល ស្ថិតក្នុង​ជម្រៅ​៣០​គីឡូម៉ែត្រ​។ កោះ​Sumba​លាតសន្ធឹង​ប្រមាណ​១,៦០០​គីឡូម៉ែត្រ នៅ​ភាគខាងត្បូង​កោះ​Sulawesi​។ នៅលើ​កោះ​Sumba​មាន​ប្រជាជន​រស់នៅ​ប្រមាណ​៧៥​ម៉ឺន​នាក់​។ យ៉ាងណាមិញ​រញ្ជួយ​ដី​ពីរលើក​ថ្មី​នេះ មិនទាន់មាន​ការព្រមាន​ពី​រលក​ស៊ូណាមិ​ទេ​៕

 ពាក្យគន្លឹះ  ឥណ្ឌូនេស៊ីរញ្ជួយដី

ព័ត៌មានផ្សេងទៀត