ព្យុះ​ទី​ហ្វុង​ត្រា​មី​​វាយប្រហារ​​ប្រទេស​ជប៉ុន​​ស្លាប់​និង​របួស​​ជាង​១០០​នាក់​

01-10-2018 3:39 pm 811
រូបភាពជប៉ុន​កំពុងរងគ្រោះដោយសារព្យុះទីហ្វុងត្រាមី

​ព្យុះ​ទី​ហ្វុង​ត្រា​មី​បាន​វាយប្រហារ​ប្រទេស​ជប៉ុន និង​បាន​បង្កឲ្យមាន​ការបាក់ដី សម្លាប់​មនុស្ស​ប្រមាណ​២​នាក់​របួស​ជាង​១០០​នាក់ កាលពី​ថ្ងៃទី​៣០​កញ្ញា​។ ព្យុះ​នេះ​បោកបក់​ក្នុង​ល្បឿន​២១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ក្រៅពី​មាន​មនុស្ស​ស្លាប់​បង្ក​ការខូចខាត​យ៉ាងដំណំ​នៅក្បែរ​ទីក្រុង​អូ​សា​កា ដូចជា​កាត់ផ្ដាច់​ចរន្ដអគ្គិសនី​ក្នុងផ្ទះ​ជាង​៧៥​ម៉ឺន​ខ្នង និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ មនុស្ស​ពីរ​នាក់​ត្រូវបាន​រាយការណ៍​ថា​កំពុង​បាត់​ខ្លួន​។​

​សូមបញ្ជាក់ថា ជប៉ុន​ទើបតែ​រងគ្រោះ​ដោយសារ​ព្យុះ​ទី​ហ្វុងដ៏​កំណាច​មួយ​ដែរ​កាលពីដើ​ម​ខែកញ្ញា វាយប្រហារ​នៅ​តំបន់​ភាគ​ខាងលិច​ប្រទេស​។ កាលនោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​១១​នាក់ របួស​ជាច្រើន​នាក់ ព្រមទាំង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​។ ក្នុង​ខែកញ្ញា​ដដែល​ជប៉ុន​ក៏​រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​កម្រិត​៦.៦​រ៉ិ​ចទ័​រនៅភា​គ​ខាងជើង​ប្រទេស សម្លាប់​មនុស្ស​ប្រមាណ​៤០​នាក់​ផងដែរ​៕​

 ពាក្យគន្លឹះ  ជប៉ុនព្យុះ​ទីហ្វុង

ព័ត៌មានផ្សេងទៀត