គ​.​ជ​.​ប ចាប់ដំណើរការ​​ពិនិត្យ​​បញ្ជី​ឈ្មោះ​ និង​ការចុះឈ្មោះ​​បោះឆ្នោត​​ឆ្នាំ​២០១៨​

01-10-2018 9:35 am 1677

​ចាប់ពី​ថ្ងៃទី​០១ រហូតដល់​ថ្ងៃទី​១៨ តុលា  គ​.​ជ​.​ប ចាប់ផ្ដើម​បើក​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨ ដែលមាន​រយៈពេល​១៨​ថ្ងៃ នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត តាម​ឃុំ​សង្កាត់​ទូទាំងប្រទេស​កម្ពុជា​។​

​គ​.​ជ​.​ប បាន​បញ្ជាក់ថា ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៧ ក៏ត្រូវ​អញ្ជើ​ទៅ​ពិនិត្យមើល​ឈ្មោះ​របស់ខ្លួន ដែល​បិទ​ផ្សាយ នៅតាម​សាលាឃុំ​សង្កាត់ ដើម្បីឲ្យ​ប្រាកដថា ខ្លួន​ពិតជា​មានឈ្មោះ និង​ទិន្នន័យ​ត្រឹមត្រូវ​នៅក្នុង​បញ្ជី​បោះឆ្នោត​។ ក្នុងករណី​ឈ្មោះ ឬ​ទិន្នន័យ​របស់ខ្លួន​ពុំ​ត្រឹមត្រូវ ត្រូវ​ស្នើសុំ​ទៅ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ធ្វើ​ការកែតម្រូវ​ឲ្យបាន​ត្រឹមត្រូ​វ ទៅតាម​ឯកសារ​សំអាង​ច្បាស់លាស់​។​

​ដោយឡែក សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​សិទ្ធិ​បោះឆ្នោត ហើយ​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ គឺ​អ្នក​ដែល​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០០១ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូលក្នុង​ឃុំ​សង្កាត់​ថ្មី សូម​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត តាម​កម្មវិធី​របស់​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ទៅតាម​ឃុំ​សង្កាត់ ដែល​កំពុង​រស់នៅ​៕

 ពាក្យគន្លឹះ  គជបចុះឈ្មោះបោះឆ្នោត

ព័ត៌មានផ្សេងទៀត