លោកឃួង ស្រេងបញ្ជាចាត់វិធានការលើម្ចាស់ការដ្ឋានដែលធ្វើឱ្យលូបង្ហូរទឹកស្ទះ

29-09-2018 9:54 am 1342

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «យើងធ្វើលូបង្ហូរទឹក មិនមែនធ្វើលូបង្ហូរខ្សាច់របស់ការដ្ឋានសំណង់គ្រប់ប្រភេទនោះទេ ដូច្នេះ សូមមន្ទីរជំនាញ ការិយាល័យសុរិយោដី ចុះពិនិត្យ និងចាត់វិធានការចំពោះម្ចាស់ការដ្ឋានសំណង់ ដែលដាក់ដី ដាក់សម្ភារៈកាកសំណល់នៃសំណង់លើលូ ដាក់ចូលលូ ធ្វើឱ្យទឹកហូរនាំដី នាំខ្សាច់ទៅចូលក្នុងប្រព័ន្ធលូ ជាហេតុនាំឱ្យស្ទះលូ» ។

លោកសង្កត់ធ្ងន់ថា ការិយាល័យជំនាញ មិនមែនចេញលិខិតឱ្យសាងសង់ ហើយរួចខ្លួនចំពោះករណីនេះទេ សូមនាំគ្នាចុះពិនិត្យជាប្រចាំ ទៅលើការដ្ឋានសំណង់ទាំងអស់ក្នុងមូលដ្ឋានខណ្ឌ ។

ការបញ្ជានេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ ចំណុះរដ្ឋបាលខណ្ឌចំការមន នារសៀលថ្ងៃទី២៨ ខែកញ្ញា ៕ 

 ពាក្យគន្លឹះ  លោកឃួងស្រេងស្ទះលូ

ព័ត៌មានផ្សេងទៀត