ព្យុះ​ទី​ហ្វុង​​មួយទៀត​​កំពុង​បោកបក់​​សម្ដៅ​ទៅ​​ជប៉ុន​​ខណៈ​​ទើប​​រងគ្រោះ​​ផ្ទួនគ្នា​ថ្មីៗ​នេះ​

28-09-2018 11:16 am 1003
រូបភាពបង្ហាញកម្លាំងព្យុះទីហ្វុងដែលថតបាន​ដោយ​ស្ថានីយ​អវកាស

​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​និយាយថា ព្យុះ​ទី​ហ្វុងដ៏​កំណាច​មួយឈ្មោះ​Trami អាច​នឹង​បោកបក់​មកលើ​ដែន​កោះ​នៅ​ភាគ​នីរតី​ប្រទេស​ជប៉ុន​នៅ​ថ្ងៃសៅរ៍​។ ព្យុះ​នេះ​មាន​កម្លាំង​ខ្យល់​រហូតដល់​១៦២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​ពេលនេះ​កំពុង​ស្ថិតនៅ​ចម្ងាយ​៣៤០​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​នៃ​កោះ​Miyako​ក្នុង​ខេត្ដ Okinawa​។

​ទីភ្នាក់ងារ​ឧតុនិយម​ព្យាករណ៍​ថា វា​អាច​នឹង​ចូល​ទៅដល់​កោះ​Okinawa និង​Amami​ក្នុង​ខេត្ដ​Kagoshima​នៅ​ថ្ងៃ​សៅរ៍​។ នៅក្នុង​តំបន់​ទាំងពីរ​អាច​រងគ្រោះ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង កម្លាំង​ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ឡើង​ខ្ពស់​។ ព្យុះ​ទី​ហ្វុង​Trami​អាច​នឹង​ប្ដូរ​ទិសដៅ​ទៅ​តំបន់​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​នៅ​ថ្ងៃអាទិត្យ ទៅ​ភាគ​ខាងកើត​និង​ខាងជើង​នៅពេល​បន្ទាប់​។ ប្រជាជន​នៅ​ប្រទេស​ជប៉ុន​ត្រូវ​ប្រកាស​ឲ្យមាន​ការប្រុងប្រយ័ត្ន ហើយ​យក​ល្អ​គួរ​ស្នាក់នៅ​ក្នុងផ្ទះ​កុំ​ចេញ​ក្រៅ​។

​សូមបញ្ជាក់ថា ជប៉ុន​ទើបតែ​រងគ្រោះ​ដោយសារ​ព្យុះ​ទី​ហ្វុង​មួយ​កាលពីដើម​ខែកញ្ញា​នេះ នៅ​តំបន់​ភាគ​ខាងលិច​ប្រទេស​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​១១​នាក់ ព្រមទាំង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ ក្នុង​ខែកញ្ញា​ដដែល ជប៉ុន​ក៏​រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​កម្រិត​៦.៦​រ៉ិ​ចទ័​រ នៅ​ភាគ​ខាងជើង​ប្រទេស បង្ក​ជា​ការបា​ក់ដី​សម្លាប់​មនុស្សជាង​៤០​នាក់​ផងដែរ​៕

 ពាក្យគន្លឹះ  ជប៉ុនព្យុះទីហ្វុង

ព័ត៌មានផ្សេងទៀត