អ្វី​ជា​ខ្លឹមសារ​របស់​លោក​ហ៊ុន សែន លើ​សៀវភៅ​ក្រាំង​មាសមរណទុក្ខ​រដ្ឋ​វៀតណាម​?

26-09-2018 4:19 pm 1524
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ត​សព ត្រា​ន់ ដាយ​ក្វាង ប្រធានាធិបតី​វៀតណាម ដែល​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ក្នុង​ជន្មាយុ​៦១​ឆ្នាំ ដោយ​ជំងឺ​ដ៏​ធ្ងន់ធ្ងរ ។​

​មុននឹង​ធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញាក្ខន្ធ​សព អតីត​ប្រធានាធិបតី​វៀតណាម ដោយ​ផ្ទាល់​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ផ្ញើ​សារ​នូវ​លិខិត​ចូលរួម​មរណទុក្ខ​ជូន នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ុនហ្វួក ចំពោះ​ការបាត់បង់ ប្រធាន​រដ្ឋ​វៀតណាម ដែល​នេះ​គឺជា​ការបាត់បង់​ដ៏​ធំធេង​នៃ​ថ្នាក់​ដឹកនាំ​ដ៏​ល្អ និង​គួរឱ្យ​កោតសរសើរ​ម្នាក់​របស់​ប្រទេស និង​ប្រជាជន​វៀតណាម និង​ក៏​ជា​ការបាត់បង់​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា​។​

​តាង​នាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​សូម​សម្តែង នូវ​សមានចិត្ត និង​ការចូលរួម រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ក៏​ដូចជា​ជូន​ចំពោះ​ក្រុម​គ្រួសារ​សព ចំពោះ​ការបាត់បង់​មនុស្ស​ជា​ទីស្រលាញ់​នេះ​។​

​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ផ្លូវការ​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​សៀវភៅ​ក្រាំងមាស​មរណទុក្ខ​របស់​រដ្ឋ​វៀតណាម ដែលមាន​ខ្លឹមសារ​ជា​អាទិ៍​ថា ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រោម​ក្រំ​បំផុត ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ជូន​ចំពោះ​គណបក្ស​កុម្មុយនីស្ត​វៀតណាម រាជរដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ចំពោះ​មរណភាព លោក ត្រា​ន់ ដាយ​ក្វាង ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ថ្ងៃ​ទី​២១​កញ្ញា​កន្លងទៅ​។

​ខ្លឹមសារ​បាន​បន្តថា មរណភាព​របស់​លោក ត្រា​ន់ ដាយ​ក្វាង គឺជា​ការបាត់បង់​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា និង​ជា​មិត្ត​ដ៏​ល្អ​របស់​លោក ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍​ដ៏​ជិតស្និទ្ធ​ជាមួយ​គ្នា​។ យើង​នឹង​ចងចាំ​ជានិច្ច នូវ​ការខិតខំ​ប្រឹងប្រែង​របស់លោក ត្រា​ន់ ដាយ​ក្វាង ដើម្បី​លើកកម្ពស់​ចំណង​ទា​ក់ទង់​ជា​ភាត​រះ រវាង​កម្ពុជា និង​វៀតណាម ក៏ដូចជា​នាំមក​នូវ​សុភមង្គល និង​ការរីកចម្រើន​ជឿនលឿន​ថែមទៀត របស់​ប្រជាជាតិ​វៀតណាម​៕

 

ព័ត៌មានផ្សេងទៀត