ប្រទេស​បួន​​ស្នើឲ្យ​ធ្វើ​​កំណែទម្រង់​ក្រុម​ប្រឹក្សា​​សន្ដិសុខ​UN

26-09-2018 3:17 pm 1452
រូបភាព​​ក្នុងកិច្ចប្រជុំ​​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ

​រដ្ឋមន្ដ្រីការបរទេស​ជប៉ុន អាល្លឺម៉ង់ ប្រេ​ស៊ីល និង​ឥណ្ឌា បាន​បញ្ជាក់ថា នឹង​ស្នើសុំ​ឲ្យមាន​កិច្ចពិភាក្សា​ជាមួយសមា​ជិក​អង្គការសហប្រជាជាតិ ស្ដីពី​ការធ្វើកំណែទម្រង់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ និង​ពង្រីក​សមាជិក​ក្រុមប្រឹក្សា​នេះ​ផងដែរ​។ រដ្ឋមន្ដ្រី​ទាំង​បួន​ប្រទេស​បានអនុម័ត​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ​កាលពី​ថ្ងៃ​អង្គារ ដោយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​បញ្ជាក់​ថា រចនាសម្ព័ន្ធ​បច្ចុប្បន្ន​គ្មាន​ប្រសិទ្ធភាព​ដល់​ការផ្លាស់ប្ដូរ​ស្ថានភាព​ពិភពលោក​ទេ​។ សេចក្ដីថ្លែងការណ៍​បាន​អំពាវនាវ​ឲ្យ​ពង្រីក​សមាជិក​បន្ថែម ទាំង​ក្រុមប្រឹក្សាសន្ដិសុខ​អចិន្ដ្រៃយ៍​និង​មិន​អចិន្ដ្រៃយ៍ របស់​អង្គការសហប្រជាជាតិ​។ ការស្នើសុំ​ធ្វើកំណែទម្រង់​នេះ​មិនមែន​តែ​ប្រទេស​បួន​ប៉ុណ្ណោះ​ទេ នៅមាន​ការគាំទ្រ​ពី​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​៕

ព័ត៌មានផ្សេងទៀត