ផឹកទឹក​ក្រូចឆ្មារ​អំឡុងពេល​ពរ​ពោះ ផ្តល់​អត្ថប្រយោជន៍​ដល់​ទាំង​ម្តាយ​និង​ទារក​

26-09-2018 11:56 am 2640

​ទឹក​ក្រូចឆ្មារ ត្រូវបាន​គេ​ចាត់ទុកថា ជា​ទឹក​ផ្លែឈើ មាន​សុវត្ថិភាព សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ មិន​ត្រឹមតែ​មិន​បង្ក​ផលប៉ះពាល់ ការផឹក​ទឹក​ក្រូចឆ្មារ​អំឡុងពេល​ពរ​ពោះ ផ្តល់​អត្ថប្រយោជន៍​ដល់​ម្តាយ និង​ទារក​នៅក្នុង​ផ្ទៃ​ទៀតផង​។ នេះ​បើតាម​ការចុះផ្សាយ ដោយ​គេហទំព័រ​សុខភាព​និង​សម្រស់​Styecraze​។ ​ទឹក​ក្រូចឆ្មារ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក ការរំលាយ​អាហារ និង​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​អស្ចារ្យ ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​។​

​បន្ថែម​លើ​នេះ នៅពេល​ស្ត្រី​មាន​ផ្ទៃពោះ​ផឹកទឹក​ក្រូចឆ្មារ​ចូលទៅ វា​ក៏​ទៅ​ជួយ​ដល់​ទារក​នៅក្នុង​ផ្ទៃ​ទៀតផង​។ ក្រៅ​តែ​ជា​ប្រភព​វីតាមីន​C ក្រូចឆ្មារ​ក៏មាន​ផ្ទុក​ប៉ូ​តា​ស្យូម​ដែរ ដែល​ជួយ​ឲ្យ​ឆ្អឹង​ទារក​រឹងមាំ ក៏ដូចជា​សម្រួល​ដល់​ការអភិវឌ្ឍ នៃ​ខួរក្បាល​និង​កោសិកា​សរសៃប្រសាទ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត