លោក​ហ៊ុន សែន ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​អតីត​ប្រធានាធិបតី​វៀតណាម​

26-09-2018 9:02 am 966

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ប្រទេស​វៀតណាម ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​សព លោក ត្រា​ន់ ដាយ​ក្វាង អតីត​ប្រធានាធិបតី​វៀតណាម ដែល​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​។​

​គេ​នៅ​ចាំបាន​ថា កាល​ពី​ព្រះមហាក្សត្រ​ថៃ​សោយ​ទិវង្គត់ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​បាន​អញ្ជើញ​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ផងដែរ ខណៈ​នាយករដ្ឋមន្ត្រី​ថៃ ឡាវ និង​វៀតណាម ក៏​ធ្លាប់​មក​គោរព​ព្រះ​វិញ្ញាក្ខន្ធ អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា ព្រះ​បរម​រតន​កោដ្ឋ​ផងដែរ​។​

​សូមបញ្ជាក់​ថា ការគោរព​វិញ្ញាណក្ខន្ធ ទៅវិញទៅមក​របស់​មេ​ដឹកនាំ​នេះ គឺជា​វប្បធម៌​គោរព​គ្នា​ទៅវិញទៅមក ដែល​ប្រទេស​នៅ​ជិតខាង​គ្នា តែង​បាន​ធ្វើឡើង​ជា​បន្តបន្ទាប់ ពុំ​មិនមែនជា​រឿង​ថ្មី​ទេ​៕

 

ព័ត៌មានផ្សេងទៀត

 ​គិត​មកទល់ពេលនេះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ជាង​​៨​លាន​ដូស​សម្រាប់​ចាក់ជូន​ប្រជាព​ល​រដ្ឋ​​

នាយករដ្ឋមន្ត្រី​ថ្វាយ​សារ​ព្រះ​ពរ​ព្រះមហាក្សត្រីក្នុង​ឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​

លទ្ធផលនៃកិច្ច​ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងអនុរដ្ឋមន្ត្រីបរទេសអាមេរិក

អនុ​រដ្ឋមន្ត្រី​បរទេស​អាមេរិក​ទទួល​យក​សំណើរ​រឿង​បំណុល​កម្ពុជា​ជំពាក់​ទៅ​ពិចារណា​

លោក​នាយករដ្ឋមន្ដ្រី​ស្នើ​អាមេរិក​ពិចារណា​ដោះស្រាយ​បំណុល​ដែល​កម្ពុជា​ជំពាក់​តាម​វិធី​ទ្វេភាគី​

លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ជួប​អនុរដ្ឋមន្ត្រី​បរទេស​អាមេរិក​នៅ​រសៀល​នេះ​

 នាយករដ្ឋមន្ត្រី​៖ ចាក់វ៉ាក់​សាំង​ត្រូវ​ប្រើ​​យុទ្ធសាស្ត្រ​​ផ្កា​រីក​​ មិន​​អាច​​ចាក់​​នេះ​​តិច​​នោះ​​តិច​​ទេ​​

 ​លោក​នាយករដ្ឋមន្ត្រី​៖​វ៉ាក់សាំង​៤​លាន​៥​សែន​ដូ​ស​ទៀត​នឹង​មកដល់ក​ម្ពុ​ជា​នៅ​ខែក្រោយ​​

 សារ​ពិសេស​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ពាក់ព័ន្ធ​ការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​

 ​​លោក​នាយករដ្ឋមន្ត្រី​៖​ការផ្អាក​ផ្នែក​ខ្លះ​នៃ​EBA​​​របស់​អឺរ៉ុប​លែងមាន​ឥទ្ធិពល​អ្វី​ទាំងអស់​​​