ប្រមុខ​កងទ័ព​​មី​យ៉ាន់​ម៉ា​ថា​​UN​​មិនគួរ​ជ្រៀតជ្រែក​​កិច្ចការ​ផ្ទៃក្នុង​​មី​យ៉ាន់​ម៉ា​ទេ​

24-09-2018 5:02 pm 1393
​លោក​Min Aung Hlaing​ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា

​មេដឹកនាំ​យោធា​ដ៏​មាន​ឥទ្ធិពល​របស់​មី​យ៉ាន់​ម៉ា បាន​និយាយថា អង្គការសហប្រជាជាតិ​គ្មាន​សិទ្ធិ​ជ្រៀតជ្រែក ក្នុង​អធិបតេយ្យភាព​របស់​ប្រទេស​ខ្លួន​ឡើយ​។ ការលើកឡើង​ដូច្នេះ​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​ក្រុម​ស៊ើបអង្កេត​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​(ICC) កាត់ទោស​រូបលោក​និង​មេដឹកនាំ​យោធា​ប៉ុន្មាន​រូប​ផ្សេងទៀត ពីបទ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​។ ការឆ្លើយតប​ដ៏​មុន​មាំ​នេះ ក៏​ជា​ប្រតិកម្ម​ជា​សាធារណៈ​ជា​លើកដំបូង​របស់​ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា បន្ទាប់ពី​មាន​បេសកកម្ម​ស្វែងរក​ការពិត​របស់​អង្គការសហប្រជាជាតិ ជំរុញ​ឲ្យ​បញ្ជូន​មន្ដ្រី​យោធា​កំពូលៗ​មី​យ៉ាន់​ម៉ា​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​។​

​លោក​Min Aung Hlaing​ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា បាន​សង្កត់ធ្ងន់ថា គ្មា​ប្រទេស អង្គការ ឬ​ក្រុម​ណាមួយ មាន​សិទ្ធិ​ជ្រៀតជ្រែក​ការសម្រេចចិត្ដ​របស់​មី​យ៉ាន់​ម៉ា​បានឡើយ​។ ការចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​មី​យ៉ាន់​ម៉ា ជា​មូលហេតុ​ធ្វើឲ្យមាន​ការយល់ច្រឡំ​៕

ព័ត៌មានផ្សេងទៀត