លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា មន្ត្រីរាជការចូលនិវត្តន៍ នៅតែជាគ្រួសារតែមួយរបស់ ក្រសួងព័ត៌មានដដែល។លោកបានបញ្ជាក់ដូចនេះ នៅក្នុងពិធីជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូននិវតុ្តន៍ជន ដែលជាអតីត មន្ត្រីបម្រើការនៅក្នុងក្របខ័ណ្ឌក្រសួងព័ត៌មានចំនួន ៣៧៦នាក់ កាលថ្ងៃទី២២ ខែកញ្ញា នៅទីស្ដីការក្រសួងព័ត៌មាន ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្ថែមទៀតថា មន្ដ្រីរាជការខ្លះបានចូលរួមបម្រើការងារ តាំងពីគ្រាដ៏លំបាក ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩មក ហើយពិតជាបានបន្សល់ទុកនូវ ស្នាដៃជាច្រើនសម្រាប់ប្រទេសជាតិនៅក្នុងវិស័យព័ត៌មាន ដែលមន្ដ្រីរាជការចូលនិវត្ដន៍ទាំងអស់នោះ មិនត្រូវបានក្រសួងបំភ្លេចចោលសោះឡើយ៕