រតនៈ ពិសី ត្រូវបាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ចេញ​ការព្រមាន​ដោយសារ​ភាព​សិច​ស៊ី​របស់ខ្លួន​

23-09-2018 10:02 am 1936

​កញ្ញា​រតនៈ ពិសី ដែល​ជា​តារា​សម្តែង​ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចេញ​សេចក្តី​ព្រមាន​ជា​ផ្លូវការ ខណៈ​ដែល​តារា​រូប​នេះ បាន​ធ្វើឲ្យ​ប៉ះពាល់​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ជាតិ ដែល​បណ្តាលឲ្យ​មាន​ការ​ថ្នាំង​ថ្នាក់​យ៉ាងខ្លាំង​ពី​មហាជន​ខ្មែរ តាម​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុក ដោយសារតែ​ការ​ស្លៀកពាក់​បង្ហាញ​នូវ​ភាព​សិច​ស៊ី​របស់​នាង​។​

​នៅក្នុង​សេចក្តី​ព្រមាន ក្រសួង​ក៏​បាន​ឲ្យ​កញ្ញា​រតនៈ ពិសី បញ្ឈប់​នូវ​ទង្វើ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ជាតិ ជាបន្ទាន់​។​ករណី​នៅ​តែ​បន្ត​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ នឹង​មាន​វិធានការ​តាម​ក្រម​សីលធម៌​នៃ​អ្នកសិល្បៈ ដោយ​ផ្អាក​មិនឲ្យ​ធ្វើ​សកម្មភាព​ទាក់ទងនឹ​ង​វិស័យ​សិល្បៈ វប្បធម៌ ក្នុង​រយៈពេល​ណាមួយ​ស្រប​តាម​កំហុស​ឆ្គង​នៃ​អ្នក​ប្រព្រឹត្ត​។​

​សូមបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទើបតែ​បាន បញ្ឈប់​គ្រប់​សកម្មភាព​សិល្បៈ​ទាំងអស់​របស់​តារា​សម្តែង សេង សូ​ណា រយៈពេល​១​ឆ្នាំ លើ​ករណី​តារា​ស្រី​រូប​នេះ​ស្លៀកពាក់​សិច​ស៊ី និង​ឥរិយាបថ ធ្វើឲ្យប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ តាមរយៈ​ការថត​ខ្សែភាពយន្ត និង​បណ្តាញ​ព័ត៌មាន​៕

ព័ត៌មានផ្សេងទៀត