លោក​សម រង្ស៊ី​៖​​លោក​ហ៊ុន សែន ​មិន​ហ៊ាន​ដោះលែង​​កឹម សុខា​ ព្រោះ​ខ្លាច​​ទៅ​រួមដៃគ្នា​​នៅ​បរទេស​​

21-09-2018 11:51 am 1889

​ថ្លែង​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​Facebook លោក​សម រង្ស៊ី ដែល​កំពុង​នី​រទេស​ខ្លួន​នៅ​ក្រៅប្រទេស បាន​អះអាងថា លោក​ហ៊ុន សែន រឹតតែ​ចង់​កម្ចាត់​គណបក្ស​សង្គ្រោះ​ជាតិ​ថែមទៀត ក្រោយ ការបោះឆ្នោត​ថ្ងៃ ២៩ កក្កដា កន្លងទៅ បន្ទាប់ពី​ជំរុញ​គណបក្ស​តូចៗ​មួយចំនួន ឲ្យ​រៀបចំខ្លួន​ធ្វើជា​គណបក្សប្រឆាំង​ក្លែងក្លាយ ដើម្បី​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ តែ​មិន​បានសម្រេច ព្រោះ គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ជា​គណបក្សប្រឆាំង​ពិតប្រាកដ​តែមួយគត់ ក្នុង​បេះដូង​ប្រជារាស្ត្រ​ខ្មែរ​។ 

​លោក​សម រង្ស៊ី និយាយថា លោក​កឹម សុខា ពេលនេះ បាន​ក្លាយទៅជា​ចំណាប់ខ្មាំង​របស់លោក​ហ៊ុន សែន ហើយ​លោក​ហ៊ុន សែន កំពុងតែ​ប្រើ​មធ្យោបាយ ធ្វើបាប​រាងកាយ និង​បំបាក់ទឹកចិត្ត​លោក​កឹម សុខា ហើយ​បង្ខំ​ឲ្យ​លោក​កឹម សុខា បែក​ពី​លោក​សម រង្ស៊ី​។ លោក​សម រង្ស៊ី​ថា ការមិន​ដោះលែង​លោក​កឹម សុខា ពេលនេះ ពីព្រោះ​គាត់​ខ្លាច​លោក​កឹម សុខា មកជួប​លោក នៅឯ​បរទេស ហើយ​ចាប់ដៃគ្នា​ឡើងវិញ​៕

ព័ត៌មានផ្សេងទៀត