លោក​គីម ជុង​អ៊ុន​​ពិតជា​ចង់​​រំលាយ​នុយក្លេអ៊ែរ​​ឲ្យបាន​ឆាប់​​ផ្ដោតលើ​​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​

21-09-2018 9:15 am 553
លោកគីម ជុងអ៊ុន និងលោកមូន ជែអ៊ីន​ពេលធ្វើដំណើរកម្សាន្ដ​​នៅកូរ៉េខាងជើង

​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បានប្រកាសថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ចង់​បញ្ចប់​ការរំលាយ​ការ​នុយក្លេអ៊ែរ​ឲ្យបាន​ឆាប់​បំផុត និង​ចង់ឲ្យមាន​កិច្ចប្រជុំជាមួយ​លោកដូ​ណាល់ ត្រាំ រៀបចំឡើង​ជា​លើក​ទី​ពីរ​ក្នុងពេល​ឆាប់ៗ​ផងដែរ​។ ការប្រកាស​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង ទើប​បញ្ចប់​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​ទៅ​កូរ៉េខាងជើង​កាលពី​ថ្ងៃទី​២០​កញ្ញា​។ លោក​មូនបាន​ជួប​ពិភាក្សាជា​មួយលោក​គីម លើ​បញ្ហាសំខាន់ៗ​ជាច្រើន​។

​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក្រោយ​ត្រឡប់​មកដល់​មាតុប្រទេស​វិញ លោក​បាន​គូសបញ្ជាក់​បន្ថែមថា ក្រៅពី​ចង់​បញ្ចប់​ការរំលាយ​នុយក្លេអ៊ែរ​ឲ្យ​កាន់តែ​ឆាប់ លោក​គីម​ក៏​ចង់​ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បន្ថែមទៀត​។ លោក​គីម​សង្ឃឹម​រដ្ឋមន្ដ្រីការបរទេស​អាមេរិក នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ក្នុងពេល​ឆាប់ៗ ដើម្បី​បន្ដដំណើរ​ការរំលាយ​នុយក្លេអ៊ែ​រ​៕

ព័ត៌មានផ្សេងទៀត