កម្ពុជា​-​អាល្លឺម៉ង់ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​រឹងមាំដើម្បី​ប្រយោជន៍​ប្រជាជន​

20-09-2018 3:44 pm 848
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃទី​២០​ខែកញ្ញា​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ជួបពិភាក្សា​ការងារ ជាមួយ​សមាជិក​រដ្ឋសភា​សហព័ន្ធ​អាល្លឺម៉ង់​លោក​Markkus Benjamin Koob​នៅក្នុង​ក្រុងភ្នំពេញ​។ ​លោក Markkus Benjamin Koob​សមាជិក​រដ្ឋសភា​អាល្លឺម៉ង់ បាន​សរសើរ​ពី​ការរីកចម្រើន និង​ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា នៅក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល នៅក្នុង​ការ​ផ្តល់នូវ​កិច្ច​គាំពារ​សង្គម​ដល់​កម្មករ​-​កម្មការិនី​រោងចក្រ​ផងដែរ​។

ក្នុងនាម​ប្រទេស​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​អឺរ៉ុប លោក​Markkus Benjamin Koob មាន​ក្តីរីករាយ​ដែលមា​ន​ក្រុមហ៊ុន​និង​រោងចក្រ​ធំៗ មក​វិនិយោគ​នៅ​កម្ពុជា​លើ​ទីផ្សារ​វាយនភ័ណ្ឌ ដោយបាន​នាំចេញ​ផលិតផល មាន​គុណភាព​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ ឆ្លៀត​ក្នុងឱកាស​នោះ សមាជិក​រដ្ឋសភា​អាល្លឺម៉ង់​រូបនេះ បានបញ្ជាក់​ជាថ្មី​ប្រាប់​លោក​ហ៊ុន សែន​ថា អាល្លឺម៉ង់​រីករាយ​បន្ត​គាំទ្រ ហើយ​ត្រៀមខ្លួន​ជាស្រេច​ក្នុង ការជួយ​ជំរុញ​ការអភិវឌ្ឍ ឈរលើ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ ព្រមទាំង​កិច្ចសហប្រតិបត្តិកា​រដ​ទៃទៀត ដែល​ប្រទេស​ទាំង​ពីរ​អាច​ធ្វើទៅបាន​។​

​ឆ្លើយតប​នឹង​ការលើកសរសើរ​កម្ពុជា ពាក់ព័ន្ធ​នឹង​គុណភាព​ផលិតផល វិស័យ​វាយនភ័ណ្ឌ​នេះ លោក​ហ៊ុន សែន​ថ្លែងថា ល័ក្ខខ័ណ្ឌ​ការងារ​ល្អប្រសើរ​របស់​កម្មករ​-​កម្មការិនី គឺជា​អាទិភាព​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។ លោក​នាយករដ្ឋមន្ត្រី បាន​រៀបរាប់​ប្រាប់​លោក​Markkus Benjamin Koob ពី​បេសកកម្ម ចុះ​ជួប​ប្រធាន​ក្រុមហ៊ុន អ្នកគ្រប់គ្រង​ក្រុមហ៊ុន និង​ជាពិសេស កម្មករ​-​កម្មការិនី​ចំនួន ៨ ម៉ឺន​នាក់​រួច មកហើយ​។ លោក​ថា តាមរយៈ​ជំនួប​នេះ គឺ​ដើម្បី​ជំរុញ​ការអនុវត្ត​កិច្ច​គាំពារ​សង្គម និង​ល័ក្ខខ័ណ្ឌ ការងារ​នៅតាម​រោងចក្រ​នីមួយៗ ឲ្យ​កាន់តែ​ប្រសើរឡើង​។ ជំរុញ​ការអនុវត្ត​កិច្ច​គាំពារ​សង្គម ដូចជា​រោង ចក្រ​ត្រូវមាន​ទីកន្លែង និង​ផ្តល់​អាហារ​ថ្ងៃត្រង់​ដល់​កម្មករ និង​មាន​គិលានដ្ឋាន និង​កន្លែង​បំបៅ​ដោះកូន និង​ផ្តល់​លទ្ធភាព​ឲ្យមាន​ការពិនិត្យ​សុខភា​ពស្ត្រី​មាន​ផ្ទៃពោះ ព្រមទាំង​ការផ្តល់​អត្ថប្រយោជន៍​ផ្សេ ងៗ​មួយចំនួនទៀត ដល់​កម្ម​រិ​នីមាន​ផ្ទៃពោះ​ផងដែរ​។ ជាពិសេស ប្រាក់ខែ ប្រចាំឆ្នាំ​របស់​កម្មករ ក៏ត្រូវ​ឡើងជា​រៀងរាល់ឆ្នាំ​មិនដែល​ខាន​ឡើយ​។

​នៅក្នុង​ជំនួប​នោះ​លោក​ហ៊ុន សែន​បាន​អះអាង​ជាថ្មី​ទៀតថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ នឹង​បន្ត​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​រក្សា​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ស្ថេរភាព​នយោបាយ​សង្គម​។ កម្ពុជា និង​អាល្លឺម៉ង់​នឹង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ឲ្យ​កាន់តែ​ល្អ​រឹងមាំ​ថែមទៀត ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​គួរ​ជម្រាបជូន​ថា មិត្តភាព​រវាង​កម្ពុជា​និង​អាល្លឺម៉ង់​ ត្រូវបាន​ឆ្លុះបញ្ចាំង ជាពិសេស​តាមរយៈ​កិច្ចសហប្រតិបត្តិការ ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​។ កិច្ចសហប្រតិបត្តិការ​នេះ បាន​ឈរលើ​មូលដ្ឋាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​ចែង​ពី​ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ​និង​គោលការណ៍​ប្រជាធិបតេយ្យ ព្រមទាំង​ការបោះឆ្នោត​ដោយ សេរី​និង​យុត្តិធម៌​៕

ព័ត៌មានផ្សេងទៀត