អាមេរិក​​សាទរ​ជាថ្មី​​ចំពោះ​​ការប្ដេជ្ញាចិត្ដ​​រំលាយ​នុយក្លេអ៊ែ​រ​របស់​​កូរ៉េខាងជើង​

20-09-2018 9:10 am 505
លោកគីម ជុងអ៊ុន​​(ឆ្វេង)​​និងលោកដូណាល់ ត្រាំ

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃទី​១៩​កញ្ញា​ថា អាមេរិក​ត្រៀមលក្ខណៈ​រួចជាស្រេច ចាប់ផ្ដើម​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង ពិភាក្សា​ពី​ការរំលាយ​នុយក្លេអ៊ែរ ជាមួយ​គោលបំណង​បញ្ចប់​ការរំលាយ​នុយក្លេអ៊ែរ​នៅត្រឹម​ឆ្នាំ​២០២១​។ ការប្រកាស​របស់​រដ្ឋ​មន្ដ្រី​ការបរទេស​អាមេរិក​ដូច្នេះ ហាក់​បង្ហាញថា​រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ ពិតជា​ចង់ឲ្យ​ការប្ដេជ្ញា​ចិត្ដ​របស់​កូរ៉េខាងជើ​ង ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មីៗ​នេះ ទទួលបាន​លទ្ធផល​យ៉ាង​ឆាប់រហ័ស​។

​អាមេរិក​ក៏​ធ្លាប់​មិន​សប្បាយ​ចិត្ដនឹង​កូរ៉េខាងជើង​ដែរ ជុំវិញ​បញ្ហា​រំលាយ​នុយក្លេអ៊ែរ ប៉ុន្ដែ​អាមេរិក​នៅតែ​គាំទ្រ​កូរ៉េខាងជើង​។ អាមេរិក​បាន​បញ្ជាក់ថា បើ​កូរ៉េខាងជើង​អត់ធ្មត់​ដូច្នេះ​អាមេរិក​ក៏​ត្រូវតែ​អត់ធ្មត់​ដែរ​។ ចំពោះ​មជ្ឈដ្ឋាន​អន្ដរជាតិ​វិញ នៅតែមាន​មន្ទិលសង្ស័យ​លើ​ឥរិយាបថ​កូរ៉េខាងជើង ខ្លាច​រដ្ឋ​មួយ​នេះ​មិន​ធ្វើតាម​ការសន្យា​៕

ព័ត៌មានផ្សេងទៀត