យល់ដឹង​​ពី​ល្បឿន​RAM​​របស់​​កុំព្យូទ័រ​​លោកអ្នក​

19-09-2018 5:35 pm 1502
រូបភាពRAMនៅក្នុងកុំព្យូទ័រ(បន្ទះឈរពីរ)

RAM (Random access memory) វា​មាន​តូ​នាទី​សម្រាប់​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន ដែល​គេ​ច្រើន​ហៅថា​(second memory)​នឹង​ជួយ​បន្ថែម​ល្បឿន​ដល់​កុំព្យូទ័រ​។ ដូច្នេះ​លោកអ្នក​គួរតែ​ស្វែងយល់​ពី​ល្បឿន​RAM​របស់​លោកអ្នក​តាមរ​បៀ​ប​ណា​?

​យើង​សូម​លើកយក​ពី​របៀប​មើល​ល្បឿន​របស់​RAM​ដូចខាងក្រោម​៖

​លោកអ្នក​អាច​ដឹង​ពី​ប្រភេទ និង ល្បឿន​RAM​កុំព្យូទ័រ​របស់​លោកអ្នក​បាន ដោយ​គ្រាន់តែ​Right Click លើ​Taskbars ហើយ​យកពាក្យ​ថា​Task manager

​ចុច​លើ Performance​រួចហើយ​Click លើ Memory នោះ​លោក​អ្នកនឹង​បានដឹង​ពី Speed RAM របស់​កុំព្យូទ័រ​

ខាងក្រោម​នេះ​គឺជា​ប្រភេទ​និង Speed របស់ RAM
SDRAM – 66Mhz, 100Mhz, 133Mhz
DDR1 – 266Mhz, 333Mhz, 400Mhz
DDR2 – 400Mhz, 533Mhz, 677Mhz, 800Mhz
DDR3 – 400Mhz, 533Mhz, 677Mhz, 800Mhz, 933Mhz, 1066Mhz, 1333Mhz,1600Mhz
DDR4 – 2133Mhz, 2666Mhz,3200Mhz

​ប្រភព៖ antkh

ព័ត៌មានផ្សេងទៀត