លោកស្រីម៉េង សុភារី ធ្លាប់ជាអនុប្រធានចលនាស្ត្រី នៃអតីត គណបក្សសង្គ្រោះជាតិ តែបានលាលែងតំណែងនេះ ដើម្បីបំពេញការងារឲ្យបានពេញលេញ ក្នុងនាមជាប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត នៃអតីតគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយអំណាចតុលាការ តួនាទីនេះរបស់លោកស្រី ក៏បានរលាយទៅតាមនោះដែរ ហើយលោកស្រី ក៏ត្រូវហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំថែមទៀត។ ទន្ទឹមនឹងនោះ លោកស្រីក៏ជាមេធាវីមួយរូបផងដែរ។
លោកស្រីម៉េង សុភារីត្រូវបានគេស្គាល់ច្បាស់ ថាជាមេធាវីស្ត្រីតែម្នាក់គត់ ក្នុងចំណោមមេធាវីចំនួន៤រូប ដែលការពារក្តីឲ្យលោកកឹម សុខា ប្រធាន អតីត គណបក្សសង្គ្រោះជាតិ។ មេធាវីស្ត្រីវ័យជាង៣០ឆ្នាំ ដែលបានចាប់អាជីពមេធាវីរយៈពេលជាង១០ឆ្នាំរូបនេះ បានលើកឡើងថា បច្ចុប្បន្ន លោកស្រី មិនបានគិតថា ចង់ដើរចេញពីសំណុំរឿង ដ៏ក្តៅគគុកមួយនេះនោះទេ ទោះបីជួបប្រទះការលំបាក និងប្រឈមនឹងការគំរាមក៏ដោយ។
សូមស្តាប់កិច្ចសម្ភាសន៍រវាងអ៊ុន សុខឡានិងលោកស្រីម៉េង សុភារីមេធាវីមួយរូប ដែលការពារក្តីឲ្យលោកកឹម សុខា នៅក្នុងនាទីភ្ញៀវប្រចាំសប្តាហ៍ដូចតទៅ !
សំឡេង៖